ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ស្រវឹង​ដើរ​ឆ្លងស្ទឹង​ធ្លាក់ចូល​ទឹក​ជ្រៅ លង់​ស្លាប់​

ស្រវឹង​ដើរ​ឆ្លងស្ទឹង​ធ្លាក់ចូល​ទឹក​ជ្រៅ លង់​ស្លាប់​

​ពោធិ៍សាត់ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹង​ជោគជាំ ហើយ​ដើរ​ឆ្លងស្ទឹង​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង ក្នុងភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេល​ដល់​ទឹក​ជ្រៅ​ក៏​លង់ទឹក​ស្លាប់​តែម្តង​។​

 

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ជោគជាំ ក្រោយមក​ក៏បាន​ចុះ​ដើរ​ឆ្លងស្ទឹង ក្នុងភូមិ​កោះ ឆ្លង​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង ប៉ុន្តែ​ដល់​កន្លែង​ទឹក​ជ្រៅ ក៏បាន​លង់ទឹក​ស្លាប់​តែម្តង ដោយ​ពុំមាន​អ្នកណាម្នាក់​អាចជួយ​បាន ហើយ​ហេតុការណ៍​នេះ កើ់តឡើង​នៅ​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍​សាត ខេត្តពោធិ៍សាត់​។​

 

​ជនរងគ្រោះ ឈ្មោះ លី ប៉ុល ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​អូរ​ទង់ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ពី​សំណាក់​នគរបាល​ជំនាញ សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕sd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya