ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាលឲ្យ​របួសធ្ងន់ ក្មេងប្រុស​ម្នាក់ ​

ឡាន​បុក​ឡាន បណ្តាលឲ្យ​របួសធ្ងន់ ក្មេងប្រុស​ម្នាក់ ​

ភ្នំពេញ ៖ កាលពី​ព្រលប់​ថ្ងៃទី​១២​ខែ​មករា ឆ្នាំ​២០១៦ ក្មេងប្រុស​ម្នាក់ រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់ ដោយសារ​រថយន្ត​ធុន​ធំ ម៉ាក​ហ្វុយ​ហ្ស៊ូ បុក​រថយន្ត​កូរ៉េ​មួយគ្រឿង ផ្លោង​ធ្លាក់ចូល​ប្រឡាយ ទឹក​ទៅ​បុក​ក្មេង ប្រុស​រង គ្រោះ​កំពុង​អង្គុយ​ស្ទូចត្រី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​អូ​រឌឹម ទំ​បន់​កប់​ស្រូវ ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​រថយន្ត​បង្ក​ម៉ាក​ហ្វុយ​ហ្ស៊ូ​ពណ៌​ត្រួយ​ចេក​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-2750 អ្នកបើកបរ​ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ ចំណែក​រថយន្ត​ដែល​ត្រូវ​រថយន្ត​ហ្វុយ​ហ្ស៊ូ​បុកនោះ​ម៉ាក​ហ៊ី​យ៉ា​ដាយ ពណ៌​ខៀវ​ពាក់​ស្លាក​ភ្នំពេញ​2A-4343 អ្នកបើកបរ​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​នោះទេ រីឯ​ក្មេងប្រុស រងគ្រោះ​វិញ​ឈ្មោះ ប៊ូ ផេង អាយុ​១២​ឆ្នាំ​រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​គ្រឿង​សំណាងល្អ​ពុំ​មាន​រងរបួស​នោះ​ទេ​។​
​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ ដល់​ចំណុចកើតហេតុ​ជ្រុល​ទៅ​បុក​រថយន្ត​ហ៊ី​យ៉ា​ដាយ ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​រថយន្ត​ហ៊ី​យ៉ា​ដាយ បើ​ង​ធ្លាក់​ចូល​ប្រឡាយ​ទឹក ទៅបុក​ក្មេងប្រុស រងគ្រោះ​កំពុង​អង្គុយ​ស្ទូចត្រី​នៅ​មាត់ទឹក​រងរបួស​ធ្ងន់ ភ្លាមៗ​នោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​បន្ទាន់ ក្រោយ​កើតហេតុ នគរបាល​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង រួច​ប្រគល់​រថយន្ត​ទាំង​ពីរ​គ្រឿង ទៅឲ្យ​នគរបាល​ចរាចរណ៍ ជើងគោក រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវ​ច្បាប់​៕

Hong-0303 Hong-0304

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya