ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » បុរស​ភេទ​ទី​៣​ម្នាក់ ក្នុងចំណោម​២​នាក់​លួច​យក​ទូរស័ព្ទដៃ​នៅ​ក្នុង​ឡាន​រត់​មិន​រួច ម្ចាស់​ចាប់វាយ​ប៉ាង​មុខ ​

បុរស​ភេទ​ទី​៣​ម្នាក់ ក្នុងចំណោម​២​នាក់​លួច​យក​ទូរស័ព្ទដៃ​នៅ​ក្នុង​ឡាន​រត់​មិន​រួច ម្ចាស់​ចាប់វាយ​ប៉ាង​មុខ ​

ភ្នំពេញ ៖ ជនសង្ស័យ​ភេទ​ទី​បី​ម្នាក់​ក្នុងចំណោម​ពី​នាក់​ត្រូវ​គេ​ចាប់​វាយ​ឡើង​បោង​មុខ​ទើប​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​បន្ទាប់ពី​ធ្វើ​សកម្មភាព​បើ​ទ្វា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ខណៈដែល​ម្ចាស់​ចត​រថយន្ត​ដេក​ភ្លេចឡុក​ទ្វារ​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៦​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
​ជនសង្ស័យ​ឈ្មោះ ហេង ហាន់​នី ភេទ​ទី​៣ អាយុ​២៤​ឆ្នាំ មុខរប​ជា​មេការ​បម្រើការ​ក្នុង​ហាង​ខារ៉ាអូខេ​នៅ​ម្តុំ​ផ្លូវ​២០០៤​សព្វថ្ងៃ​ស្នាក់​នៅ​ក្រោយ​ផ្សារ​ដី​ហុយ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ក្តាម ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្ត​កំពត​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ កែម រស្មី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ ស្នាក់​ផ្ទះជួល​ម្តុំ​វត្ត​តាំងក្រសាំង សង្កាត់​កា​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ឫស្សី ឃុំ​ជ​ង្គែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​
​ប្រភព​ពី​ដើមបណ្តឹង​បានអោយដឹង​ថា​មុនពេល​កើតហេតុ​រូប​គាត់​បាន​បើក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​១​គ្រឿង​ពណ៍​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE.7124 ដោយ​ងងុយដេក​ខ្លាំងពេក​គាត់​ក៏​ចត​រថយន្ត​លើ​ចិញ្ចើម​ផ្លូវ​ដេក​ដោយ​ភ្លេចឡុក​សោរទ្វារ​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៥​មិន​ចាំ​ស្លាក​លេខ​បានធ្វើ​សកម្មភាព​បើកទ្វា​រលួយ​យក​ទូរស័ព្ទ​២​គ្រឿង​និង​ការ​បូ​ប​លុយ​ពេលនោះ​ជនរងគ្រោះ​ដឹង​ទាន់​ក៍​ដេញ​ចាប់បាន​ម្នាក់​ចំណែក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ពេលនោះ​ជនរងគ្រោះ​ចាប់​បាន​ជនសង្ស័យ​ដែល​ជា​ភេទ​ទី​៣​នោះ​វាយ​ឡើង​ប៉ោង​មុខ​ទើប​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកថ្លា​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕
12507297_1550139598643013_4516856878512086407_n 12540566_1550139601976346_3995832832893339474_n 12540954_1550139578643015_4274509273385285388_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya