ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​ម្នាក់ រួម​នឹង​ថ្នាំញៀន​២​កញ្ចប់​តូច​

ឃាត់ខ្លួន​យុវជន​ម្នាក់ រួម​នឹង​ថ្នាំញៀន​២​កញ្ចប់​តូច​

​ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​រួម​នឹង​ថ្នាំញៀន ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២២​និង​៤០​នាទី​ថ្ងៃទី​១២ ខែមករា ឆាំ​២០១៦ នៅ​ចំណុច​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

 

​ជនសង្ស័យ​ឈ្មោះ ពៅ ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល រួម​នឹង​ថ្នាំញៀន​ដកហូត​បាន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់​តូច​។​

 

​នៅ​មុនពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​បាន​ល្បាត​ដល់​ចំណុច​អូរ​ចារ ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ក៏​ប្រទះឃើញ​ជនសង្ស័យ នៅ​ចំណុច​អូរ​ចារ យើង​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ខោ ហើយ​ក៏បាន​ឃាត់ខ្លួន រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ប្រមូល​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។

 

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​យក​ថ្នាំញៀន (​ម៉ា​ទឹកកក​) ចំនួន​០២​កញ្ចប់​តូច ពី​ឈ្មោះ វិ​ជ្ជ​រ៉ា យកទៅលក់​អោយគេ នៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ហើយ​១​កញ្ចប់ តម្លៃ ៣០០០០​រៀល​៕ggh gsxh

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya