ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ទីតាំង​ស្តុក និង​ប្រើប្រាស់ កញ្ឆា​របស់​ជន បរទេស ​

ប៉ូលិស​បង្ក្រាប​ទីតាំង​ស្តុក និង​ប្រើប្រាស់ កញ្ឆា​របស់​ជន បរទេស ​

កំពត​៖ ហាង​ស្តុក និង​ប្រើប្រាស់​កញ្ឆា របស់​ជនបរទេស ស្ថិតក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត សហការ​នឹង​កម្លាំង នគរបាល​ក្រុង នគរបាល​មូលដ្ឋាន និង​អាជ្ញាធរ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្តមសេនីយ៍ ស្នងការ​ខេត្ត ម៉ៅ ច័ន្ទ​មធុ​រិទ្ធ និង​មាន​ការសម្របសម្រួល នីតិវិធី ពី​លោក​ព្រះរាជអាជ្ញារង​អម សាលាដំបូង​ខេត្ត ខា ដែន​ណា បាន​បើក​ប្រតិបត្តិការ ចុះ​បង្ក្រាប​បាន និង​ឃាត់ខ្លួន​ជនសង្ស័យ ម្ចាស់​កញ្ឆា ជា​ជនជាតិ​បរទេស​​និង​ជនបរទេស ពាក់ព័ន្ធ​មួយចំនួន រួម​និង​វត្ថុតាង​កញ្ឆា និង​សម្ភារៈ​ពាក់ព័ន្ធ​ដ៏ទៃទៀត នៅវេលា​ម៉ោង​៥ និង​៤០​នាទី ល្ងាច​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦​នេះ​។​
​ក្នុង​ការបង្ក្រាប​របស់​កម្លាំង សមត្ថកិច្ច​ខាង​លើ ចំពោះ​ជនសង្ស័យ និង​អ្នក​ដែល​ពាក់ ព័ន្ធ​សុទ្ធសឹង ជា​ជនបរទេស ប្រុស ស្រី មិនទាន់​ត្រូវបាន​ស្គាល់ឈ្មោះ និង​ជនជាតិ ណា​ខ្លះ​នៅឡើយ​ទេ ហើយ​វេលា​នេះ កម្លាំង កំពុង​នាំ​ខ្លួន​យក​ទៅ​សាកសួរ នៅឯ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ឈាន​ទៅ​ចាត់ការ​តាមច្បាប់​៕

52 56

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya