ភ្នំពេញ ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ខណៈដែលពួកគេ ជិះម៉ូតូមួយគ្រឿងម៉ាកសងសេ១២៥មួយគ្រឿងហើយគេចពីជង្ហុក ហើយត្រូវរថយន្តកុងគឺន័រមួយគ្រឿងបើកកិនពីក្រោយ កាលពីវេលាម៉ោង ១០ នឹង ២០ នាទីយប់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវ វេងស្រេង ភូមិដំណាក់ធំទី ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនៅទលមុខ ធានាគារកម្ពុជាសាធាណៈ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹង គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសងសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A 2237 បាន ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើត ទៅលិច ដោយបានជិះក្នុងល្បឿនលឿន ខណៈមកដល់ចំណុច មុខ ធានាគារកម្ពុជាសាធាណៈ ក៏គេចពីជង្ហុកជ្រុលចូលទៅក្រោម យន្តកុងតឺន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង 3A 0870 ដែលកំពុងបើកស្រប ទិសគ្នាជាមួយម៉ូតូខាងលើ រួចបណ្តាលឲ្យអ្នកបើកម៉ូតូ ខ្ទាតចូលមកក្រោមរថយន្ត កិន ស្លាប់ភ្លាមៗតែម្តង ។
សូមបញ្ជាក់ថាក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅនឹងកន្លែងកើតហេតុ ។
នគរបាលមូលដ្ឋានដែលចុះមកដល់កន្លែងកើតហេតុបានឲ្យដឹងថាបុរស ដែលស្លាប់ក្នុងហេតុការណ៍គ្រោះ ថ្នាក់ខាងលើនេះមានឈ្មោះ យ៉ង សុផល ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិក្រសាំងកន្រែ្ត ឃុំ ជិផុង ស្រុក មេសា ខេត្តព្រៃវែង ។
ហើយសមត្ថកិច្ចកំពុង ទាកទង់ទៅ ក្រុមសាច់ញាតិឲ្យ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែករថយន្តបង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែងអូសយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕