ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សិស្សសាលា​២​នាក់​បាន​បាត់បង់​ជីវិត ខណ​:​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កូរេ​បើកលឿន​បុក​ពេញទំហឹង​ ​

សិស្សសាលា​២​នាក់​បាន​បាត់បង់​ជីវិត ខណ​:​ដើរ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​កូរេ​បើកលឿន​បុក​ពេញទំហឹង​ ​

បាត់ដំបង​៖ ទឹកភ្នែក​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​តំណក់ បាន​បង្ហូរ​ចុះមក​និង​អ្នកខ្លះ​អ៊ួ​ល​ដើ​មករ​ស្ទើរ​និយាយ​មិន​ចេញ នៅពេល​ដែល​ឃើញ​ក្មេងស្រី​២​នាក់ បងប្អូន​បង្កើត​បាន​ដឹក​ដៃ​គ្នា ដើរ​ឆ្លងផ្លូវ​ចេញពី​សាលារៀន​ឆ្ពោះទៅ​ផ្ទះ ហើយ​ក៏​ត្រូវ​រថយន្តបុក​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ បន្ទាប់មក​ក៏​ស្លាប់​ម្នាក់​ទៀត​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ក្រោយ​ពី​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​បាន​ប៉ុន្មាន​នាទី ។​
​បើ​តាម​មន្ត្រី​អាវុធហត្ថ​ស្រុក​សំពៅ​លូន បា​ម​ប្រាប់​មក​ថា សិស្សសាលា​២​នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​ម្នាក់​ទៀត​ស្លាប់​នៅ​មន្ទី​ពេទ្យ​ក្រោយ​គ្នា​បន្តិច បន្ទាប់ពី​ត្រូវ​រថយន្ត​កូរេ​មួយ​គ្រឿង​បុក​ពេញទំហឹង ខណ​:​បងប្អូន​បង្កើត​ទាំង​នេះ​កំពុង​ដើរ​ឆ្លងផ្លូវ ចេញពី​រៀន​នៅ​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២​មករា​២០១៦ នៅក្នុង​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​
​សមត្ថកិច្ច​ប្រាប់ទៀតថា ក្រោយ​កើតហេតុ​រថយន្ត​បង្ករ​ដែល​ផ្ទុក​ដោយ​ប៊ីដុង​សាំង​ជាច្រើន បាន​បើក​រត់គេច បន្ទាប់​មក​ក៍​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​សំពៅ​លូន​រកឃើញ ប៉ុន្តែ​អ្នកបើកបរ​បាន​រត់គេច​បាត់ កុមារី​ស្រី​និច ជា​បង និង​កុមារី ស្រី​យី​ង ជា​ប្អូន ស្ថិត​ក្នុង​ឯកសណ្ឋាន​អាវ​សរ សំពត់​ខៀវ បាន​បាត់បង់ ជីវិត​យ៉ាង​អាណោច​អាធ​ម ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ៕
1426373_215899315416124_1470518143461038712_n 1918162_215899312082791_3818814225042062835_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya