ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ចុះ​ចាប់​ជនជាតិ​វៀតណាម ២៥​នាក់ ធ្វើការ​និង​រស់នៅ​ខុសច្បាប់ នៅ​ខណ្ឌចំការមន

ចុះ​ចាប់​ជនជាតិ​វៀតណាម ២៥​នាក់ ធ្វើការ​និង​រស់នៅ​ខុសច្បាប់ នៅ​ខណ្ឌចំការមន

​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ កម្លាំង​របស់លោក សហការ​ជាមួយ​កម្លាំង ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន ជនជាតិ​វៀតណាម​២៥​នាក់ ក្នុងនោះ​ស្រី​៦​នាក់ ដែល​កំពុងធ្វើការ និង​រស់នៅ​តាម​រោង​សិប្បកម្ម កែច្នៃ​ឈើ ហាង​បាយ ហាង​កាហ្វេ ដោយ​ខុសច្បាប់ ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

 
​ក្រោយ​ការឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងនេះ​ត្រូវបាន យកទៅ​សួរនាំ នៅ​នាយកដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

 
​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុក ហៃ​សីឡា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦​កម្លាំង​របស់លោក និង​កម្លាំង​នគរបាល ខេត្តព្រះវិហារ ក៏បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន​២៨​នាក់​ផងដែរ នៅ​ខេត្តព្រះវិហារ ហើយ​ពួកគេ​ទាំងនេះ ស្ថិតក្រោម​ការសួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ggg gsxss gsgx gsxg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya