ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ផេង លួង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​បើកដៃ​អោយ​ក្រុម​រ៉ឺម៉ក​ដឹក​ឈើ​ជាច្រើន​គ្រឿង​ដឹក​ទាំង​ថ្ងៃ​ទាំ​ងយប់ ​

លោក ផេង លួង នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​បើកដៃ​អោយ​ក្រុម​រ៉ឺម៉ក​ដឹក​ឈើ​ជាច្រើន​គ្រឿង​ដឹក​ទាំង​ថ្ងៃ​ទាំ​ងយប់ ​

ភ្នំពេញ​៖ រ៉ឺម៉ក​ដឹក​ឈើ​ជាច្រើន​គ្រឿង​ដែល​បាន​ធ្វើ​ចរាចរណ៍​ទាំង​ថ្ងៃ​ទាំង​យប់ ឆ្លងកាត់​ស្នាក់​រដ្ឋបាល ព្រៃឈើ​សណ្តាន់​ដែល​គ្រប់គ្រង​ដោយ​លោក ផេង លួង ដែល​ជា​នាយរង​សង្កាត់ បាន​បោះ​ទីតាំង​នៅ​ចំណុច​ផ្លូវបំបែក​ឃ្លៃ​ទទឹង​។ បើ​តាម​ប្រភព​ពី​ម្ចាស់រ​ម៉ក​ដឹកឈើ ឈ្មោះ ទូច បានអោយដឹងថា​គាត់​បាន​បង់ប្រាក់​ដាក់​ខែ អោយ​សមត្ថកិច្ច​នៅ​ចំ​ណុ​ផ្លវបំបែក​ទាំងអស់ជា​ពិសេស គឺ លោក ផេង លួង ដែល​នាយរង សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្តាន់​តែម្តង ប្រភព​ដដែល​នេះ​បាន​បន្តថា​បើ​គ្មាន​ការបង់ប្រាក់ ដាក់​ខែ​អោយ​រដ្ឋបាល​ព្រៃឈើ ឬ នៅ​ផ្លវបំបែក​នោះ​ទេ​ពួកគា​ត់​មិន អាច​ដឹក​ជញ្ជូន​ឈើ​បាន យ៉ាង​រលូន​ជា​យូរ​ឆ្នាំ​យ៉ាង​ដូច្នេះ​ឡើយ​។ ប្រភព​សមត្ថកិច្ច​នៅ​ចំណុច​ផ្លូវ​បំបែក​បាន​បង្ហើប​អោយដឹងថា មិន​ត្រឹមតែ​រ៉ឺម៉ក​ដឹក​ឈើ ប៉ុណ្ណោះ​ទេ គឺ​នៅ​មាន​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​ជាច្រើន គ្រឿង​ជា​រាងរាល់​យប់ ដូចជា​រថយន្ត​សាំ​យ៉ុង​ឈ្មោះ ក្លូ ជាដើម​សុទ្ធសឹង​ខ​ល​ទូរស័ព្ទ​ប្រាប់ លោក ផេង លួង ជា​មុន​ទើប​ហ៊ាន​ឆ្លងកាត់​។ ប្រជា​ពលរដ្ន​បាន​រិះគន់ចំៗ​ទៅលើ​លោក ផេង លួង នាយរង​សង្កាត់​រដ្ឋបាល​ព្រៃ​សណ្តាន់ លោក​មិន​អាច​បង្ក្រាប​ឬ​ទុបស្កាត់​ក្រុម​រ៉ឺម៉ក​ដឹកឈើ ឬ​ក៏​រថយន្ត​ដឹក​ឈើប្រណិត​នោះបានទេ ព្រោះ​មុខរប​ទាំងនេះ​ជា​ចំណូល​ប្រចាំ​ឆ្នាំងបាយ​របស់​ពួកគាត់​៕
12401796_217938438541937_3299595697175136417_o 12466098_217938535208594_1216820621772306510_o 12486015_217935541875560_1758907416550639162_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya