ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​គាស់​ផ្ទះ និង​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​២​នាក់​ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​គាស់​ផ្ទះ និង​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​២​នាក់​ ​

ភ្នំពេញ​៖ នៅវេលា ម៉ោង ១០​និង​២០​នាទី យប់​ថ្ងៃ​ទី​១១​ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវ​ប៉េតុង ក្រុម​០៥ ភូមិ​ទ្រា សង្កាត់ ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កំលាំង​អាវុធ​ហ​ត្ខ ខណ្ឌមានជ័យ​បាន ធ្វើ​ការឃាត់ ខ្លួន​ជន​ស​ង្ស័ ០២ នាក់ ដែល​ជា​មុខសញ្ញា គាស់​ផ្ទះ និង វាយ​ប្លន់ ទ្រព្យ សម្បត្តិ ពីរ ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ទឹកដី ស្ទឹងមានជ័យ​។​
១~​ឈ្មោះ កង សម្បត្តិ ហៅ អាប៊ឹ ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​
​ភូមិ​កើត ហេតុ​ខាងលើ​។​
២~​អែ​ត ងោ ហៅ​អា​ង៉ោ​ល ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ មុខរបរ មិន​ពិ​ប្រាកដ ស្នាក់នៅ​
​ភូមិ កើតហេតុ​ជាមួយគ្នា​។ ក្រោយពី​បាន​ទទួល​ពាក្យ បណ្ដឹង​ផ្ទាល់ មាត់ ពីរលើក និង មួយ​លើក កំលាំង យើង ល្បាត់​ជួប​ផ្ទាល់ ឃើញ​ជនសង្ស័យ កំពុង​អង្គុយ​កន្លែង​ងងឹត ដោយ​មាន​ដាវ ចំនួន ០២ ដើម និង កូនកាំបិត​០១ បំរុង ធ្វើ​សកម្មភាព វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ ពី​ប្រជាពលរដ្ឋ តែ​ដោយ​ឃើញ​កំលាំង​ល្បាត​យើង ក៏​រត់​ចែក​ជើង​គ្នា ហើយ​បន្សុល​នៅ​អាវុធ ០៣ ដើម​។ សកម្មភាព​ដែល​ជនសង្ស័យ​ធ្វើ ០៣​លើក រួម​មាន​ដូចខាងក្រោម ៖
~​លើក​ទី ១៖ វេលា​ម៉ោង​ប្រហែល ១០​និង​០០​នាទី​យប់ ថ្ងៃទី ០៩​ខែ​០១​ឆ្នាំ​២០១៦ ជន សង្ស័យ ទាំង​០២ នាក់ ដែល ឃាត់ខ្លួន​ក្នុង ចំណោម បក្សពួក​ម្នាក់ ទៀត ដែល​គេ​ស្គាល់​ថា ឈ្មោះ វឹន បាន​អង្គុយ នៅ​ច្រក​ផ្លូវ​ងងឹត ក្រោយ​សាលា​ណ​ត្ស​ឡាញន៍ ភូមិ​កើតហេតុ​ខាងលើ ដែល​បំរុង​ធ្វើ​សកម្មភាព អ្វីមួយ ​ដោយ​ឃើញ​សង្ស័យ កំលាំង​ល្បាត់​យើង​ចូល​សួរនាំ​ដើម្បី​ឆែក​ឆែ​រ ស្រាប់តែ​ជនសង្ស័យ​ទាំង​០៣​នាក់ ទំលាក់​ដាវ ០២ កាំបិត តូច​មួយ​រត់ គេចខ្លួនបាត់​៕
8374_1549640458692927_4409183453614749077_n 12509786_1549640442026262_1843152090529400278_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya