ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល និង​បុគ្គលិក​ក្រុមហ៊ុន​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ ​

អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល និង​បុគ្គលិក​ក្រុមហ៊ុន​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥ ត្រង់​មុខ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរកា​ពី​តូ​ល តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មាន​ការប៉ះទង្គិច​គ្នា​រវាង​អតីត​អ្នកបើកបរ​រថយន្ត​កា​ពី​តូ​ល នឹង​បុគ្គលិក​កំពុង​បំពេញ​ភារកិច្ច​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​បណ្តាលឲ្យ​របួស​ស្រាល​ម្នាក់ និង​ត្រូវបាន​អាជ្ញាធរ​ដែនដី​ចុះទៅ​សម្របសម្រួល និង​បញ្ចប់​បញ្ហា​ភ្លាមៗ ។​ការប៉ះទង្គិច​គ្នា​នេះ កើតឡើង​ដោយសារ​អតីត​អ្នកបើកបរ​រថយន្ត​បានធ្វើ​កូដកម្ម​ទាមទារ​សុំ​ចូល​បម្រើ​ការងារ​ឡើងវិញ​មាន​រយៈពេល​ច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​មិន​ត្រូវបាន​ក្រុមហ៊ុន ដោះស្រាយ និង​ទទួលយក​អ្នក​ទាំងនោះ​ចូលធ្វើការ​វិញ​ឡើយ ។ ការប៉ះទង្គិច​នេះ​ដោយសារ​ក្រុមអ្នកតវ៉ា​ស្រែក​មេក្រូ​ទាមទារ​លក្ខខណ្ឌ​មួយចំនួន​រំខាន​ដល់​ក្រុមហ៊ុន ធ្វើ​ឲ្យ​បុគ្គលិក​បម្រើការ​នៅ​ទីនោះ​ទ្រាំ​មិនបាន ក៏​ចេញ​មុខ​ប្រើ​ហិង្សា​ដាក់គ្នា ដែល​ភាគី​ម្ខាងៗ មាន​មិនតិច​៤០​នាក់​នោះ​ឡើយ ៕

486909_458597600992002_4258355097733716241_n 12540792_458597664325329_6503816588662363286_n 12552622_458597710991991_2878451787791206535_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya