ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » នគរបាល​ស្រុក​មុខកំពូល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​

នគរបាល​ស្រុក​មុខកំពូល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​

​ខេត្តកណ្ដាល ៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មុខកំពូល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​70A​ភូមិ​ស្វាយជ្រុំ​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។​

 

​ជនសង្ស័យ​០៣​នាក់​១.​ឈ្មោះ​នាង សុ​លិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ។ ២.​ឈ្មោះ ជន ជឿន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ កម្មករ កិនស្រូវ ។ ៣.​ឈ្មោះ ប្រុស ផាត ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ កម្មករសំណង់​។ ជនសង្ស័យ​ទាំង​០៣​នាក់ នៅ​ភូមិ​អន្លង់​ស្លែង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

 

​វត្ថុតាង​ដែល​ដកហូត​បាន ១.​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​(​ប្រភេទ​ម៉ា​ទឹកកក​) ១​កញ្ចប់​តូច ២.​ម៉ូតូ​ម៉ាក​SL c230 ពណ៌​ទឹកប្រាក់​ពាក់​ផ្ល​សក​លេខ​1CG 7271​ចំនួន​01​គ្រឿង​។ ៣.​ទូរ​សព្ទ​ដៃ ០២ គ្រឿង​(samsung​ខ្មៅ​០១​គ្រឿង , nokia​ខ្មៅ​០១​គ្រឿង​)​។​

 

​នៅ​មុនពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ចេញ​ល្បាត​តាម​គោលដៅ​ភូមិសាស្ត្រ​ស្រុក​រហូតដល់​បាន​ជួបប្រទះ​ជនសង្ស័យ​០៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ភូមិ​រកា​កោង​ឃុំ​រកា​កោង​ទី​1​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​មកដល់​ចំណុច​ប្រាំ​ព្យាម​ជនសង្ស័យ​បានឃើញ​ឡាន​ល្បាត​របស់​សមត្ថកិច្ច​ជិះ​ម៉ូតូ​រត់ ហើយក៏​ដួល​នៅ​ទីនោះ​សមត្ថកិច្ច​បានធ្វើ​ការត្រួត​ពិនិត្យ​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​០១​កញ្ចប់​។
​ជនសង្ស័យ​ទាំង​០៣​នាក់​រួម​និង​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់​កសរ​តាម​នីតិវិធី​៕gdg ddd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya