ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក​

​ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​អណ្ដែត​ទឹក​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ដង​ទន្លេតូច​មុខផ្ទះ​ឈ្មោះ សា ឈឺ​ន ភូមិ​ព្រែក​ក្រូច ឃុំ​ភូមិធំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

 

​ជនរងគ្រោះ​ឈ្មោះ អួន ធឿន ភេទ ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ​ទីលំនៅ ភូមិ ព្រែក​ក្រូច ឃុំ​ភូមិធំ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

 

​ប្រភពពី​ភរិយា​សព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​មនុ​ស្សញៀ​ន​ស្រា ហើយ​ដើរ​ផឹកស្រា​រាល់ថ្ងៃ​រហូត​បាត់​ពី​ផ្ទះ​ប្រពន្ធ​លែ​6​ង​ចាប់អារម្មណ៍ និង​មាន​លក្ខ​ណៈស​សៃ​ប្រាសាទ លុះដល់​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ ប្រពន្ធ​ដើររក​ដែរ​តែ​មិនឃើញ​រហូតដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​និង​៣០​នាទី ក៏មាន​អ្នកភូមិ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​អណ្តែត​ទឹក​នៅ​ចំណុចកើតហេតុ​ខាងលើ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​350​ម៉ែត្រ​ហើយក៏​បាន​ប្រាប់​សាច់ញាតិ​ឲ្យ​ទៅយក ។​

 

​ករណីនេះ​សមត្ថកិច្ច អាជ្ញាធរ និង​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​គឺ​ស្លាប់​ដោ​សារ​​លង់ទឹក​ស្លាប់​ពិតប្រាកដ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕gss gsxs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya