ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ក្រុម​សន្តិសុខ​ផ្សារ​ទួល​សង្កែ​នាំគ្នា​វាយ​យុវជន​ម្នាក់​បាក់​ដៃ នឹង​បែកក្បាល

ក្រុម​សន្តិសុខ​ផ្សារ​ទួល​សង្កែ​នាំគ្នា​វាយ​យុវជន​ម្នាក់​បាក់​ដៃ នឹង​បែកក្បាល

ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង ៤​និង​២០​នាទី​រសៀល ថ្ងៃទី ១០​ខែ មករា ឆ្នាំ ២០១៦ ស្ថិត​នៅក្នុង​ផ្សារ​សាំ​ហាន់ ហៅ​ផ្សារ​ទួល​សង្កែ នៅតាម​ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​
​ក្រុម​សន្តិសុខ​ដែល​បាន​វាយ​ទៅលើ​យុវជន​ម្នាក់​នោះ មាន​គ្នា​ប្រមាណ​ជា​ជាង ១០​នាក់ ដោយសារ​តែ​យុវជន​ម្នាក់នេះ បាន​យក​ម៉ូតូ​ទៅ​ផ្ញើ រួច​មក​ក៏​បាន​ចាក់សោ​រក​នៅ​ទីនោះ ។ ទើប​ក្រុម​សន្តិសុខ​នៅ​ទីនោះ ខឹង​និង​ជនរងគ្រោះ ដោយសារតែ​ចាក់​សោ​រក រួច​ក៏​បាន​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​ក្រុម​សន្តិសុខ ពេលនោះ ក្រុម​សន្តិសុខ​បាន​យក​ដំបង​ទីប​ដែក មាន​គ្នា​ប្រមាណ​ជា​ជាង ១០​នាក់ បាន​មក​វាយ​លើ​ជនរងគ្រោះ​តែម្តង ។​
​ជនរងគ្រោះ​មានឈ្មោះ​ធា​ត់ ណា​រ៉ុង ភេទ ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​. កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​ស្រុកកំណើត​នៅ​ភូមិ​មាន់​១០ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធ ខេត្ត​កំពង់ចាម ដែល​ជា​ម្នាក់​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-2328 និង​ម៉ូតូ ០១​គ្រឿង​ទៀត នឹង​បក្សពួក ០៣​នាក់​ផ្សេង​ទៀត បាន​រងរបួស មិន​ត្រូវបាន​ស្គាល់​ឈ្មោះ​នោះទេ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ និង​មិត្ត​ភ័ក្ត្រ​បាន​សំរាក​ពី​ការងារ​សំណង់ រួច​ក៏​បាន​ជិះ​ម៉ូតូ​០២​គ្រឿង មាន​គ្នា​ប្រមាណ​ជា ០៤​នាក់ បាន​នាំគ្នា​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅក្នុង​ផ្សារ​សាំ​ហាន់ ហៅ​ផ្សារ​ទួល​សង្កែ បន្ទាប់មក​ពួកគេ​បាន​បបួល​គ្នា​ទៅ​ជិះ​ស្គី​លេង នៅពេល​ដែល​ជិះ​ស្គី​អស់ចិត្ត ពួកគេ​ក៏​បាន​បបួលគ្នា​ទៅ​យក​ម៉ូតូ​នៅ​កន្លែ​ផ្ញើ​វិញ ពេល​ទៅ​អូស​ម៉ូតូ​ចេញ ស្រាប់តែ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​បែក​កង់​ទាំងពីរ ពេលនោះ ជនរងគ្រោះ​បាន​សួរ​ទៅ​ក្រុម​សន្តិសុខ​ដែល​កំពុង​សី​ុ​ផឹក​នៅ​ទី​នោះ​ថា បង​ម៉េច​បាន​ជា​ម៉ូតូ​ខ្ញុំ​បែក​កង់​ទាំងពីរ នៅពេលនោះ ក្រុម​សន្តិសុខ​បាន​ឆ្លើយ​ប្រាប់ថា ខ្លួន​ដឹង​ខុស​អត់ មក​ពី​អែង​ចាក់សោ​រក ទើប​ពួកគេ​បន្ធូ​រកង់ ៕
11-01-201666791

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya