ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » រថយន្តបុក​ជាមួយ​ម៉ូតូ​នៅ​ខណ្ឌដូនពេញ របួសធ្ងន់​ស្រាល​២​នាក់​

រថយន្តបុក​ជាមួយ​ម៉ូតូ​នៅ​ខណ្ឌដូនពេញ របួសធ្ងន់​ស្រាល​២​នាក់​

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រងរបួស​បាក់ជើង និង​បុរស​ម្នាក់ទៀត​រងរបួស​ស្រាល បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ឌុប​គ្នា​ដល់​ចំណុច​ផ្លូវ​កែវ ស្រាប់តែ​វ៉ា​ក់​អើ ជាមួយ​រថយន្ត Camry បា​ឡែ​ន​មួយគ្រឿង បណ្តាល​ឲ្យ​បុក​គ្នា ចំ​ពីមុខ​ពេញ​មួយ​ទំហឹង នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែវ​និង ផ្លូវ​លេខ​៩០​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

 
​នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ទាំង ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សង់​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​សា្ល​ក​លេខ 1FF-3621 ជិះ​ឌុប​គ្នា​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ល្មម​។ លុះ​មកដល់​ចំណុច​កែវ​នឹង​ផ្លូវ​លេខ​៩០ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​Camry បា​ឡែ​ន ពណ៌​ស ពាក់​សា្ល​ក​លេខ ភ្នំពេញ 2AE-0752 បើកបរ​ធ្វើដំណើរ​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​បញ្ច្រាស​គ្នា ដោយ​បើក​ឆ្លងផ្លូវ​បំណង​ឆ្ពោះទៅកាន់​ផ្លូវ​លេខ​៩០ ប៉ុន្តែ​ពេលនោះ រថយន្ត​មិនបាន​បើកភ្លើង​ស៊ីញ៉ូ ដើម្បី​ឲ្យ​សញ្ញា​ប្រាប់ថា ឆ្លងផ្លូវ​ជាហេតុ​ធ្វើ ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្មានតែ​រថយន្ត​មិន​បត់ ទើប​បើក​លឿន​ជ្រុល​បុក​ផ្ទប់​ពីមុខ រថយន្ត​ពេញទំហឹង​តែម្ដង​។​

 
​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍ វាស់វែង​យក​ទាំង​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕gg df

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya