ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ ទើប​រៀបការ​បាន​៤​ថ្ងៃ ត្រូវ​ឃាត​កលើ​ដងផ្លូវ​ផ្ដាច់ជីវិត​

ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ ទើប​រៀបការ​បាន​៤​ថ្ងៃ ត្រូវ​ឃាត​កលើ​ដងផ្លូវ​ផ្ដាច់ជីវិត​

​ស្ទឹងត្រែង ៖ គូ​ស្វាមីភរិយា​២​នាក់ ដែល​ទើបតែ​រៀបការ​បាន​៤​ថ្ងៃ ប៉ុន្តែ​ត្រូវបាន​លាចាក​លោក​កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរ​បើក​ម៉ូតូ​ទៅបុក​គោយន្ត ស្លាប់​ទាំង​២​នាក់​គួរ​ឲ្យ​អាសូរ ស្ថិតនៅត្រង់​ផ្លូវបំបែក​ចេញពី​អូរ​ពងមាន់ ទៅ​ទី​រួម​ខេត្ត​មណ្ឌល​គី​រី ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។​

 
​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ក្រោយពី​រៀបការ​ហើយ បាន​៤​ថ្ងៃ ក៏​ចេញទៅ​ប្រកប​របរ​រកស៊ី​ជា​អ្នកទិញ​ដំឡូង​មី លុះដល់​ពេល​ឈប់ ក្រោយពេល​ទិញ​រួច ក៏​ត្រឡប់មកផ្ទះ​វិញ ។ ប៉ុន្តែ​ពេល​ជិះ​មកដល់​ចំណុច កើតហេតុ ត្រង់​ផ្លូវបំបែក​ក៏មាន​គោយន្ត​២​គ្រឿង ដឹកឈើ​បាន​ឈប់​សាង ឈើ​ឲ្យ​គ្នា ដោយ​ពុំមាន​ដាក់​សញ្ញា​សំគាល់​អ្វី​នោះទេ ធ្វើ​ឲ្យ​ជនរងគ្រោះ​ជា​ប្តី បាន​បើក​ម៉ូតូ​មកដល់​ក៏​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ ភ្លាមៗ​តែម្តង​។ ជនរងគ្រោះ​ដែល​ស្លាប់​ទាំងពីរ​នេះ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។

 
​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកជួយ​អន្តរាគមន៍ និង​ប្រគល់​សព​ជនរងគ្រោះ ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕jk jj hk

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya