ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​សិស្សសាលា ០៦​នាក់ ​

ប៉ូលិស​ឃាត់ខ្លួន​សិស្សសាលា ០៦​នាក់ ​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១១ ខែ មករា ឆ្នាំ ២០១៦ វេលា​ម៉ោង ១២​ថ្ងៃត្រង់ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ បាន​ធ្វើ​ការឃាត់ខ្លួន​ឯង​យុវជន ០៦​នាក់ ក្រោយ​ពី​យុវជន​ទាំងនោះ បានធ្វើការ​ដេញ​កាប់​ចាក់​គ្នា​នៅ​ខាង​មុខ​វិទ្យាល័យ ឬ​ស្សី​កែវ ដែល​ស្ថិតនៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​
​សិស្ស​សាលា​ទាំងអស់​នេះ តែងតែ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា នៅតាម​ផ្លូវ​សាធារណៈ នៅក្បែ​វិទ្យាល័យ ឬ​ស្សី​កែវ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើការ​ឃាត់ខ្លួន​សិស្សសាលា​ចំនួន ០៦​នាក់ ដែល​ក្នុង​រួម​មាន​ម៉ូតូ ០២​គ្រឿង ម៉ាក​MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CF-1374 នឹង​ម៉ូតូ មួយគ្រឿង​ទៀត ម៉ាក Sopcopy ពណ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD-3157 នឹង​ទី​១ មានឈ្មោះ ហេង ហុង ឃុន ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ​, ទី​២ មានឈ្មោះ យឹម យូរ៉ូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ​, ទី​៣​មានឈ្មោះ មាឃ សុវណ្ណ​រ៉ា​ត ភេទ ប្រុស អាយុ ១៧ ឆ្នាំ សិស្ស​ថ្នាក់​ទី ៩ វិទ្យាល័យ ឬ​ស្សី​កែវ ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ​, ទី​៤ មានឈ្មោះ គ្រី រ៉ូ វី ភេទ ប្រុស អាយុ ១៦ ឆ្នាំ សិស្ស​វិទ្យាល័យ​ឬ​ស្សី​កែវ ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ​, ទី​៥ មានឈ្មោះ សារី តៃ​ម៉ូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ សិស្ស​ថ្នាក់​ទី ១០ ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ នឹង​ទី​៦ ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ ៕

11-01-201666781 66782 66783

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya