ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ដួលសន្លប់​លើ​ចិញ្ចើមថ្នល់ មិន​ដឹង​មូលហេតុ​ ​

ជនបរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ដួលសន្លប់​លើ​ចិញ្ចើមថ្នល់ មិន​ដឹង​មូលហេតុ​ ​

ភ្នំពេញ ៖ មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១0​ខែ​មករា​ឆ្នាំ​២០១៦​នៅមុខ​ទី​ហាង​លក់​វ៉ែនតា​ហ្គ្រេ​ន​អុ​ប​ទិក លើ​កំណាត់​ផ្លូវ​១៥៤​កែង​និង​ផ្លូវ​ព្រះ​នរោត្ត​បន្ទាប់​ពី​ប្រជាព​ល​រដ្ឋ​បាន​ប្រទះឃើញ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ ដេក​សន្លប់​ស្តូកស្តឹង​លើ​ច​ផ​ញ្ចើម​ផ្លូវ​មិន​ដឹង​មូលហេតុ ។​
​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ កន្លែងកើតហេតុ​បានឲ្យដឹងថា បុរស​ជនបរទេស​ជា​ជនជាតិ​អឺរ៉ុប ប៉ុន្តែ​មិនដឹង​ជា​ជនជាតិ​អី​និង​មិនដឹង​ថា​ស្នាក់​នៅ​ទីណា​ហើយ​ដើរ​ទៅ​ណា​មក​ណា​ណោះ​ណា​ទេ គ្រាន់តែ​ដឹងថា​គាត់ មាន​អាយុប្រមាណ​៣៥​ឆ្នាំ​ប៉ុណ្ណោះ ។​លុះ​មកដល់​ម៉ោង​កៀត​ហេតុ​ខាងលើ​ស្រាប់តែ​ឃើញ​ដួល​សន្លប់​បាត់មាត់​បាត់​ក មិន​ដឹង​មូលហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ឃើញ​ដូច្នេះ​នាំគ្នា​ភ័យ​ទូរស័ព្ទ​ប្រាប់​នគរបាល​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល​និង​ទំនាក់ទំនង​ហៅ​រថយន្ត​ស​មុយ ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ។​
​បើ​តាម​ការ​ឲ្យដឹង​ពី​បុរស​ម្នាក់​ដែ​ល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹងថា កន្លងមក​គឺ​កាលពី​យប់​ថ្ងៃ​ទី​០៩​ខែ​មករា បុរស​ជន​បានមក​ដេក​ដួល​នៅ​ទីនោះ​ម្តង​រួចមកហើយ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដាស់​ឲ្យ​ភ្ញាក់​ដើរចេញ​ទៅ​បាត់ទៅ ។ លុះដល់​យប់​កើតហេតុ ស្រាប់តែ​ឃើញ​មក​ម្តង​ទៀត​ទើប​សមត្ថកិច្ច​សង្ស័យថា​គាត់​បែក​ថ្នាំ​ឬក៏​ស្រវឹងស្រា​ជ្រុល​រួច​មក​ដួលសន្លប់​ស្តូកស្តឹង នៅទីនេះ​ម្តងទៀត ៕
10374940_458298757688553_3025682873890207497_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya