ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​លួច​កាច់​សោរ​ក​ម៉ូតូ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​លួច​កាច់​សោរ​ក​ម៉ូតូ ​

ភ្នំពេញ​៖ ជនសង្ស័យ​៤​នាក់ ដែល​ជា​មុខសញ្ញា​កាច់ករ​ម៉ូតូ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ធ្វើ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ ឃាត់ខ្លួន​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​នៅវេលា​ម៉ោង ៨ និង​១០​នាទី​ព្រឹក ថ្ងៃទី​១១​ខែ​មករា ឆ្នាំ ២០១៦ នៅ​ចំនុច ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក់ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
​ជនសង្ស័យ​ទី​១ មានឈ្មោះ ញ៉ឹម សារី​វិជ្ជា ភេទ​ប្រុស អាយុ ២៥ មុខរបរ បុគ្គលិក នៅ​ភោជ្ជ​នី​ដ្ឋា​ន បឹង​សុ​បន្តិ ស្នាក់​នៅផ្ទះ ជួល ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ (​ជា​ជនដៃដល់​)
​ទី ២ ឈ្មោះ គង់ សុ​ទ្ធី (​តាក់​) ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ទី​៣ ឈ្មោះ ចាន់ ណា​ង (​នឿន​) ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​កម្មករ សង្កាត់ ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​(​ធ្លាប់​ជាប់គុក​ចំនួន​២​ឆ្នាំ​)
​ទី ៤ ឈ្មោះ កុល សុភា (​បារាំង​) ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​លោក វរសេនីយ៍ទោ ភួង សុ​ភី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធ​ខណ្ឌ​ព្រែក​ព្នៅ​បានអោយដឹងថា ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ពី ជនរងគ្រោះ​ឈ្មោះ ទៀ​វ ប៊ុន​ថៃ ពី​ការ​បាត់​ម៉ូតូ​មួយ​គ្រឿង​កាល​ពី​រំលង​អាធ្រា​ត្រ​ថ្ងៃទី ៩​ខែ មករា ឆ្នាំ ២០១៦ លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ស្រាវជ្រាវ និង​ឈាន​ដល់​ការឃាត់ខ្លួន​ជា​បន្តបន្ទាប់​។ លោក បន្តទៀតថា ជនសង្ស័យ​លើក​ទី​១ កាលពី​ថ្ងៃ​ទី ៦ ខែ​មករា​ឆ្នាំ ២០១៦ លួច​កាច់​ក ម៉ូតូ ស្គូប​ពី និង​កាល និង​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ កាច់ក ម៉ូតូ​ហុន​ដា ឌ្រី​មសង់ ។​
​វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ ម៉ូតូឌ្រី​ម សង់​សេ​១២៥ មួយគ្រឿង សេរី ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-2554 ម៉ូតូ​នៅ​សល់​តែ តួរ ត្រូវ​ជនសង្ស័យ​យកទៅ​ស៊ី​គ្រឿង​អស់​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​លួច​កាច់​ក ម៉ូតូ និង​អោយ​បក្សពួក​ទៅ​បញ្ចាំ ពិតប្រាកដ​។
​លោក វរសេនីយ៍ទោ ភួង សុ​ភី សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​ទាំងអស់ មេត្តា​ជួយ​សហកា​រណ៍ និង​ផ្តល់​ជា​ព័ត៌មាន​ដើម្បីអោយ​ការបង្ក្រាប​បទល្មើស​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​៕
5225_1549238885399751_4779062661014488860_n 12507388_1549238898733083_3799559173567118384_n 12549039_1549238868733086_8468069519149614211_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya