ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជម្លោះ​រឿង​មិន​ដួស​បាយ​ឲ្យ​ស៊ី ក្លាយ​ជា​ហិង្សា​កាប់​ប្រពន្ធ​ស្លាប់​ ​

ជម្លោះ​រឿង​មិន​ដួស​បាយ​ឲ្យ​ស៊ី ក្លាយ​ជា​ហិង្សា​កាប់​ប្រពន្ធ​ស្លាប់​ ​

ខេត្ត​ពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវ​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ក្រោយ​ពី​ប្រើ​អំពើហិង្សា​កាប់​ប្រពន្ធ បណ្តាលឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ភូមិ​អា​រ៉ែ​ន ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ។​
​មន្ត្រី​នគរបាល​ស្រុក​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ចែម សុខុម អាយុ​៤៩​ឆ្នាំ ត្រូវជា​ប្តី បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ឈ្មោះ សិទ្ធ លី អាយុ​៣៤​ឆ្នាំ នៅ​គ្រា​ដែល​ប្រពន្ធ​ទាញ​កាំបិត​ផ្គាក់​មក​គំរា​មប្តី តែ​ត្រូវ​ប្តី​ដណ្តើម​បាន​កាប់​ទៅលើ​ប្រពន្ធ​១​កាំបិត ត្រូវ​ក្បាល​លើ​ត្រចៀក​ខាងឆ្វេង​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ ។​
​ប្រភព​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល គេ​ឃើញ​ឈ្មោះ សិទ្ធ លី ត្រូវ​ប្តី អូស​ចេញពី​ផ្ទះ​មក​ដាក់​នៅ​ផ្លូវ​ថ្នល់​ដោយ​មាន​ឈាម​ហូរ​ជោក​ខ្លួន ។ ពេលនោះ ប្រជាពលរដ្ឋ​បាន​យក​ក្រមា​មក​រុំ​ក្បាល​ឲ្យ​ស្ត្រី​រងគ្រោះ ហើយ​កូន​ស្ត្រី​រងគ្រោះ​ក៏​បាន​រក​មេ​ភូមិ​ឲ្យ​រក​ម៉ូតូ​ដឹក​ម្តាយ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ ។​
​បើ​តាម​ស្ត្រី ឈុំ ថា​ន់ ជា​ម្តាយ​ស្ត្រី​រងគ្រោះ​បានឲ្យដឹងថា ចាប់តាំងពី​កូនប្រសា​ឈ្មោះ ចែម សុខុម មក​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​គឺ​តែងតែ​ស្រវឹង​ជេ​បញ្ចោរ​ប្រពន្ធ និង​ពេល​ខ្លះ​ជេ​គាត់​ដែល​ជា​ម្តាយក្មេក​នោះ​ទៀត ។ នៅ​ថ្ងៃកើតហេតុ គាត់​ជា​ម្តាយក្មេក​បាន​អង្គុយ​នៅលើ​ផ្ទះបាយ រីឯ​កូនស្រី​អង្គុយ​នៅលើ​អង្រឹង​ក្រោមផ្ទះ ។ ពេល​នោះ​មិនដឹង​ជា​កូនប្រសា​មកពី​ផឹក​នៅ​ឯ​ណា​នោះ​ទេ ពេល​មកដល់​ផ្ទះ បាន​ទៅ​អង្គុយ​លើ​អង្រឹង​ជាមួយ​ប្រពន្ធ ហើយ​ដេញ​ប្រពន្ធ​ទៅ​ដួស​បាយ​ឲ្យ​ស៊ី ។ ពេលនោះ​ប្រពន្ធ​ឆ្លើយថា ទៅ​ហូប​ទៅ បាយ​ដូ​សគ្រប​ទុក​នៅ​លើ​ផ្ទះ​រួច​ហើយ ។ ពេល​នោះ​ជនសង្ស័យ​ខឹង​ប្រពន្ធ ក៏​ជេរ ហើយក៏​មាន​ការជេ​រតគ្នា​ចុះឡើង ។ គ្រា​នោះ​ប្តី​ក៏​បាន​វាយ​ប្រពន្ធ​១​ដៃ ធ្វើឲ្យ​ប្រពន្ធ​ខឹង​ក៏​ទាញ​យក​កាំបិតផ្គាក់​មកកាន់​នឹង​ដៃ ហើយ​ប្តី​ក៏​ដណ្តើម​យក​ចេញ​ជាមួយនឹង​ការ​ពោលថា «​អញ​កាប់​ឥឡូវ​ហ្នឹង​» ជាមួយនឹង​ការ​តមាត់​គ្នា​មួយ​ពីរៗ ពេល​នោះ​ប្តី​ក៏​កាប់​ប្រពន្ធ​១​កាំបិត​ចំ​ក្បាល​លើ​ត្រចៀក​ខាងឆ្វេង​ដួល​ក្បែរ​ពាងទឹក ។ ពេល​នោះ​ប្តី​ក៏បី​ប្រពន្ធ​ដាក់​លើ​ចិញ្ចើមថ្នល់ ហើយ​អង្គុយ​ឱប​ប្រពន្ធ ។ ពេលនោះៗ​ក៏​បាន​រត់​ទៅ​ហៅ​មេភូមិ និង​មាន​រ៉ឺម៉ក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ចែម សុខុម បាន​ឆ្លើយ​សារភាពថា ពេល​ខ្លួន​មក​ពី​ជួយ​ចាប់​ត្រី​គេ ដោយ​បាន​ផឹកស្រា​ស្រវឹង​ខ្លះ​ផង​នោះ ស្រាប់តែ​មក​ដល់​ផ្ទះ​ប្រពន្ធ​រករឿង ដោយ​មិន​ឃើញ​បាន​ត្រី​យកមក​ផ្ទះ ។ ខ្លួន​បាន​ប្រាប់​ប្រពន្ធ​ថា ម្ចាស់​គេ​យក​ត្រី​ទៅ​ផ្ទះ​អស់ហើយ ។ ខ្លួន​ក៏​បាន​ទាញ​កង់​ជិះ​ទៅសុំ​ត្រី​គេ តែ​គេ​មិនឲ្យ ក៏​ត្រឡប់មក​ផ្ទះ​វិញ ហើយ​ប្រពន្ធ​ក៏​ជេ​ដៀល និង​ទាញ​កាំបិតផ្គាក់​មក​វាយ​ខ្លួន​ទៀតផង ។ បើ​ទោះបីជា​ខ្លួន​ខំ​ដើរចេញ ក៏​ប្រពន្ធ​នៅតែ​តាម​វាយ ហើយ​ខ្លួន​ក៏​ទះ​កាំបិត​ចេញ ស្រាប់តែ​បោក​ត្រូវ​ក្បាល​ប្រពន្ធ​ហូរ​ឈាម​យ៉ាង​ខ្លាំង និង​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​តែម្តង ៕

12439333_458299207688508_6032098475289937416_n 12509720_458299187688510_4225877988636583257_n 12553005_458299127688516_2974874711089984961_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya