ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » នគរបាល​ខេត្តកំពង់ស្ពឺ​នាំ​ក្រុមចោរប្លន់​ជំរិត​ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​២​នាក់​ទៅប្រាប់​កន្លែង​ពួកគេ​យក​គ្រឿងអលង្ការ​លក់​

នគរបាល​ខេត្តកំពង់ស្ពឺ​នាំ​ក្រុមចោរប្លន់​ជំរិត​ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​២​នាក់​ទៅប្រាប់​កន្លែង​ពួកគេ​យក​គ្រឿងអលង្ការ​លក់​

​កំពង់ស្ពឺ ៖ បន្ទាប់ពី​មាន​ករណី​ប្លន់​ជំរិត​ស្ត្រី​ជា​អ្នក ចងការ​ប្រាក់​កាល ពី​អំឡុង​ប៉ុន្មាន​ថ្ងៃមុន​នៅ​ភូមិ​ត្រពាំងវែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​នគរបាល​ខេត្ដ​បាន បើក​ប្រតិ​ប​ត្ដិ​ការស្វែងរក​ក្រុម​ជនដៃដល់​រហូត​ឃាត់ខ្លួន​បាន​២​នាក់​នៅ​យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ ២០១៥ នៅ​ចំណុច​ភូមិ​ព្រៃ​គុយ ឃុំ ត្រញំង​គង ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ​។​

 
​លោក​ឧ​ត្ត​ម​សេនីយ៍ សោម បូរ៉ា​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានអោយ​ក្រុម​អ្នកយកព័ត៌មាន​យើង​ដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សឿន ស៊ី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ត្រញំង​វែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ និង​ឈ្មោះ ស៊ីម សេម ភេទ ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ខ្សាច់​ពូន ឃុំ​-​ស្រុក​ជាមួយគ្នា​។​

 
​លោក​បាន​អោយដឹងទៀតថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ លោក​បាន​នាំខ្លួន​ជនសង្ស័យ​ទៅរក​កន្លែង​លាក់ទុក​អាវុធ​នៅ​ម្ដុំ​ត្រញំង​វែង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ដែលជា​កន្លែង ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​យក​អាវុធ​ទៅ​លាក់ទុក​ក្នុងព្រៃ​ក្បែរ​ភូមិ​ដែល ពួកគេ​ធ្វើ​សកម្មភាព​ចាប់​ស្ដ្រី​រងគ្រោះ ប្លន់​ជំរិត​យកប្រាក់​២​ម៉ឺន​ដុល្លារ​ទាំង​២​នាក់​ទៅ​ចង្អុលបង្ហាញ​កន្លែង​លាក់ទុក​អាវុធ​ដោយ​រកឃើញ​អាវុធ​ខ្លីម៉ាក កា​៥៤​មួយ​ដើម ទៀត​ព្រមទាំង​វត្ថុតាង​មួយចំនួន​ពាក់ព័ន្ធ​ក្នុង​ការធ្វើសកម្មភាព​។ ដោយឡែក​ទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​រងគ្រោះ​មាន ដូចជា​ខ្សែដៃ​ខ្សែក​និង​ចិញ្ចៀន​ប្រមាណ​ជិត​២​តម្លឹង​ដែល​ក្រុម​ជនសង្ស័យ ដោះយក​ពី​ស្ដ្រី​រង គ្រោះ​ពួកគេ​សារភាពថា​បាន​យកទៅ លក់​ឱ្យ​អ្នកទិញ​លក់​មាស​នៅ​ផ្សារ​បាត់ ដឹង​អស់ហើយ​។ នៅ​ថ្ងៃ​ដដែល​សមត្ថ កិច្ច​នគរបាល​ខេត្ដ​បានឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​នាំទៅ​កាន់​កន្លែង​ដែល ពួកគេ​យក​គ្រឿងអលង្ការ​ទៅ​លក់​ហើយ​អ្នកទិញ​បាន ប្រាប់ថា​ខ្សែក​ខ្សែដៃ​និង​ចិញ្ចៀន​នោះគេ បាន​រំលាយ​វា​ចូលគ្នា​អស់ហើយ​តែ​យ៉ាងណា​សមត្ថកិច្ច​ឱ្យ​អ្នកទិញ​ទទួលស្គាល់ ថា​ពិតជា​បាន​ទិញ​គ្រឿងអលង្ការ​នេះ​ពី​ក្រុម ជនសង្ស័យ​ពិតមែន ៕ ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​IMG-20160109-WA0026 IMG-20160109-WA0021 IMG-20160109-WA0025

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya