ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់ ​

ឡាន​បុក​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់ របួសធ្ងន់ ​

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង បង្ក​ដោយ​រថយន្ដ​ម៉ាក VIGO បុក​ម៉ូតូ​មួយគ្រឿង ខណៈ​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា ពី​លិច​ទៅ​កើត ពោល​គឺ​ចូល​ក្រុង​បាន​លុង នៅវេលា​ម៉ោង ០០​និង​៣០​នាទី យប់ ឈានចូល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​សិក ឃុំ​តា​រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​
​សាក្សី​នៅ​កន្លែង កើតហេតុ​បានឲ្យដឹងថា ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ​ជួយ ធ្វើ​អន្ដរាគមន៍ ដឹក​ជនរងគ្រោះ​ទៅ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី​។​
​ជនរងគ្រោះ​ជិះ​ម៉ូតូ​កែច្នៃ រងរបួស​ធ្ងន់ មានឈ្មោះ ហ៊ោ ស្រ៊ាង ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បា​លុង ចំណែក​អ្នកបើកបរ រថយន្ដ​បង្ក​គ្រោះថ្នាក់​ម៉ាក VIGO ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 2A- 1589 មានឈ្មោះ ជូន សុខ​គារ ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ និង​រួម​ដំណើរ​ជាមួយ ២​នាក់​ទៀត ម្នាក់​ឈ្មោះ សល់ ភេទ​ប្រុស ទី​២ ឈ្មោះ​ម៉ាន់ ថា ភេទ​ប្រុស (​អ្នក​ទាំង​ពីរ​បាន​រត់​គេចខ្លួន បាត់ស្រមោល​)៕

934080_1549177048739268_246133984620282190_n 1554474_1549175315406108_1765764162598527180_n that-0116 that-01171554474_1549175315406108_1765764162598527180_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya