ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​ការតវ៉ា​ជាថ្មី​ម្ដងទៀត រឿង​ដី​ចំណីផ្លូវ​រទេះភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត

ផ្ទុះ​ការតវ៉ា​ជាថ្មី​ម្ដងទៀត រឿង​ដី​ចំណីផ្លូវ​រទេះភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត

​ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកតវ៉ា​មាន​គ្នា​៤ ទៅ​៥​នាក់ អូស​សព​ទីងមោង ដើម្បី​ទាមទារ​គោលនយោបាយ​ដីធ្លី ដែល​ប៉ះពាល់​ចំណីផ្លូវ​រថភ្លើង​បានកើត​ឡើងជា​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១១ មករា ២០១៦​។​

 

​ការ​អូស​សព​២​លើសពី​លើក​មុន ១-​គឺធ្វើឡើង​ជុំវិញ​រង្វង់​មូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។ ការតវ៉ា​អូស​សព​ទីងមោង​នេះ ដឹកនាំ​ដោយ​ឈ្មោះ​ឆេង ប៊ុន​ហាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​លើក​មុន ករណី​អូស​សព​ទីងមោង​ដូចគ្នា ។ តំណាង​ខាងលើ​ប្រាប់ថា ការតវ៉ា​នេះ ជា​លើក​ទី​១៣​ហើយ ហើយ​ដោយសារ​ពួកគាត់​ជាច្រើន​គ្រួសារ​មិនទាន់បាន​គោ​លន​យោ​បាត​ត្រឹមត្រូវ ទើប​ធ្វើ​ការតវ៉ា​សាជាថ្មី​ទៀត ។​

 

​ការតវ៉ា​នេះ គឺ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​គោរព​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​ឱ្យបាន​ត្រឹមត្រូវ​របស់ ADB ហើយ​ស្នើឱ្យ​មានការ​ពិនិត្យ​លើ​ផលប៉ះពាល់​ទាំងមូល និង​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ មួយ​រកមុខ​មន្ត្រី​ខិលខូច ដែល​រំលោភបំពាន​លើ​ពួកគាត់ ។​

 

​យ៉ាងណាក៏ដោយ ការតវ៉ា​នេះ គេ​ឃើញ​អូស​សព​ជាច្រើន​ជុំ​នៅ​ចំណុច​រង្វង់​មូល បន្ទាប់មក​អូស​ទៅ​ទិសខាងកើត សង្ស័យ​ទៅ​តវ៉ា​នៅមុខ​សាលាក្រុង​ប៉ោយប៉ែត ។​

 

​ពិនិត្យ​ការតវ៉ា​ទាមទារ​នៅថ្ងៃនេះ ដែលមាន​គ្នា​៤-៥​នាក់​នោះ បើតាម​មន្ត្រី​មូលដ្ឋាន​ម្នាក់​និយាយថា ពួកគេ​ដូច​និយាយ​គ្នា​ស្តាប់​មិនបាន​សោះ ហាក់ដូច​មាន​អ្នកនយោបាយ​ប្រឆាំង​ជ្រៀត​ជ្រែកចូល​បង្ក​ការអុកឡុក​ខ្លាំងណាស់ ៕sfd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya