ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថយន្ត Lexus RX 350 បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់

រថយន្ត Lexus RX 350 បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់

​ភ្នំពេញ ៖ រថយន្ត Lexus Rx 350​មួយគ្រឿង​ម្ចាស់​ស្រវឹង បាន​បើក​ទៅបុក​ក្បាល​ថ្ម ដាក់​ចែក​ទ្រូងផ្លូវ នៅ​ម៉ោ​៥​និង​២០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ​ខណ្ឌ​៧​មករា​។​

 
​នៅមុន​កើតហេតុ គេ​បានឃើញ​រថយន្ត Lexus Rx 350 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AW-6667 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង លើផ្លូវ​២១៥ លុះ​បើក​មកដល់​ចំណុចកើតហេតុ ដោយសារ​អ្នកបើកបរ​នោះ​ស្រវឹង មើលផ្លូវ​មិនសូវ​ច្បា ស់បាន​បើក​រ៉េ​ទៅបុក​ចំក្បាល​ថ្ម ដាក់​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​២​កង់ និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ង​។​

 
​ចំណែកឯ​អ្នកបើកបរ​វិញ មិន​បណ្តាល​ឲ្យ​មាន​រងរបួស​នោះទេ បន្ទាប់ពី​ពុំមាន​រងរបួស​អ្នកបើកបរ​រូបនោះ បាន​ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​រួច​ឡើង​ជិះ​ម៉ូតូឌុប ចេញទៅ​បាត់ស្រមោល​។

 
​ដោយឡែក​រថយន្ត​ដែល​បន្សល់ទុក នៅ​កន្លែងកើតហេតុ​ត្រូវបាន កម្លាំង​ជំនាញ​ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ដែល​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕sgs fds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya