ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​ ​

ក្រុងព្រះសីហនុ​៖ គ្រាន់​រយៈពេល​ត្រឹមតែ​ជាង​១​ម៉ោង​នា​យប់​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៦​នៅ​ទីប្រជុំជន​ក្រុងព្រះសីហនុ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៣​លើក​បណ្តាល​អោយ​ជនរងគ្រោះ​ចំនួន​៣​នាក់​រង​របួសធ្ងន់​និង​ស្រាល​។​
​ហេតុការណ៍​ទី​១​កើតឡើង​កាលពី​វេលា​ម៉ោង ២១ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ ត្រង់ចំណុច ចំណោត​យាយ​ម៉ៅ ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ បង្កដោយ រថយន្ត និង ម៉ូតូ​បុក​ប៉ះគ្នា បណ្ដាលឲ្យ​ភាគី​អ្នកបើក​ម៉ូតូ​រង​របួសស្រាល ចំណែកឯ​អ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្ត​រត់គេចខ្លួន​ក្រោយពេល​កើតហេតុ​។
​ករណី​ទី​២​កើតឡើង​កាលពី​វេលា​ម៉ោង ២១​និង​៥០​នាទី ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ ត្រង់ចំណុច ជិត​សាលាដំបូង​ខេត្ត ស្ថិតនៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​គឺ​ជិះ​មូ​៉​តូ​ដួល​ខ្លួនឯង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។ ហេតុការណ៍​ទី​៣​កើតឡើង​នៅ​វេលា​ម៉ោង ២២​ៈ​១០​នាទី ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ ត្រង់ចំណុច មុខ​ភោជនីយដ្ឋាន​ឆ្នេរ​ជលសា ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ក្រុងព្រះសីហនុ​កើតឡើង​ដោយ​ការបុក​ប៉ះគ្នា រវាង ម៉ូតូ និង ម៉ូតូ​បណ្ដាលឲ្យ​ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់​៕
10362_458228057695623_1745172749100022392_n 12494965_458227937695635_1854175267389032028_n 12494968_458227987695630_2099272072648873254_n 12552616_458228107695618_7489009676168927126_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya