ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » កម្លាំង​ប៉ូលិស​កំពុង​ឡោម​ព័ទ្ធ ចោរប្លន់​អាច​មិនទាន់​ទៅ​ណា​ឆ្ងាយ

កម្លាំង​ប៉ូលិស​កំពុង​ឡោម​ព័ទ្ធ ចោរប្លន់​អាច​មិនទាន់​ទៅ​ណា​ឆ្ងាយ

ព្រៃវែង​៖ ស្នូរ​សម្លេង​គ្រាប់កាំភ្លើង​បាន​ផ្ទុះឡើង​លាន់លឺ​ពេញ​ភូមិ ខណ​:​កម្លាំង​នគរបាល​និង​ក្រុម​ចោរប្លន់​បាន​បាញ់​តដៃ​គ្នា បន្ទាប់ពី​ប្លន់​យក​លុយ​ផ្ទះ​អ្នក​ចាប់ហួយ​និង​ដាក់​វី​ង ស្ថិតនៅ​ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង កាលពី​ម៉ោង​ជាង​៧​យប់​ថ្ងៃ​ទី​១០​មករា ២០១៦​នេះ ។ ក្រុមចោរប្លន់​អាច​មិនទាន់​ទៅ​ណា​ឆ្ងាយ​ទេ ហើយ​ពេលនេះ​កម្លាំង​លោក កំពុង​ឡោមព័ទ្ធ​និង​ពួនស្ទាក់ ដើម្បី​ប្រ​ម៉ាញ់​ក្រុម​ជនល្មើស​។​
​បើ​តាម​លោក​ស្នងការ ” ក្រុមចោរ​អាច​មាន​គ្នា​ពី​៣-៥​នាក់ ដោយ​មាន​បក្សពួក​ចូលទៅ​ភ្ជង់​និង​ប្លន់​ក្នុងផ្ទះ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធខ្លី​១​ដើម ពេលនោះ​ក្រុមចោរ​បាន​វាយ​លើ​ជនរងគ្រោះ​រងរបួស​ក្បាល​បុរស​ជា​ប្តី​ឈ្មោះ សាយ យោគ អាយុ​៤៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ សូ សុ​ផានី អាយុ​៤១​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ ភូមិ​បា​យ៉ាប ឃុំ​សៀង​ឃ្វាង ស្រុក​កំចាយមារ ដោយ​មាន​បក្សពួក​ចាំ​ខាងក្រៅ​ប្រហែលជា​២​នាក់ ” ៕
10-01-201666681 66682 66684

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya