ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ខឹង​គេ​បន្លំ​ប៉ះ​ចង្កេះ​ប្រពន្ធ ជិះ​ម៉ូតូ​ទៅ​យក​កាំភ្លើង​បាញ់​អស់​ជាង​៦​គ្រាប់ បណ្តាលឲ្យ​រងរបួសស​ន្តិ​សុខ​ក្លឹប​ហូ​លីដេ ២​នាក់ ​

ខឹង​គេ​បន្លំ​ប៉ះ​ចង្កេះ​ប្រពន្ធ ជិះ​ម៉ូតូ​ទៅ​យក​កាំភ្លើង​បាញ់​អស់​ជាង​៦​គ្រាប់ បណ្តាលឲ្យ​រងរបួសស​ន្តិ​សុខ​ក្លឹប​ហូ​លីដេ ២​នាក់ ​

ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ ០៣​និង​២០​នាទី រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦​សន្តិសុខ​ក្លឹប​ហូ​លីដេ ពីរ​នាក់ បាន​រងរបួស ត្រូវ​គ្រាប់កាំភ្លើង​ម្នាក់​មួយ​គ្រាប់ បន្ទាប់ពី​បាន​ចូល​ទៅ​សម្របសម្រួល បុរស​ម្នាក់​ដែល​កំពុង​ស្រវឹង និង​ខឹង​រឿង​អ្នក​ចូល​ក្លឹប​រាំ​ប៉ះ​ចង្កេះ​ប្រពន្ធ​ខ្លួន តែ​ត្រូវ​បុរស​នោះ យក​កាំភ្លើង​បាញ់​អស់​ជាង ៦​គ្រាប់ ស្ថិត​នៅ​ចំណុច ក្លោងទ្វារ​ចូល​ក្លឹប​កំសាន្ត មេន​ហាត​ធេន (Holiday) ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចៅ រង្សី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១E0 សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ឯ​ជនរងគ្រោះ ទាំង​ពីរ​នាក់​នោះ ទី​១ ឈ្មោះ កង ចិ​ត្រា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​សន្តិសុខ​HOLIDAY ត្រូវ ១​គ្រាប់ ចំពោះ និង​ទី​២ ឈ្មោះ ដុំ ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​សន្តិសុខ HOLIDAY ត្រូវ​ចំ​ដៃ​ខាងស្តាំ ទាំង​ពីរ​នាក់​នេះ កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។ ជនសង្ស័យ​ដែល​ជា​អ្នក​បាញ់ប្រហារ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក PCX​ពណ៏​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FB:9233 មក​ឈប់​ពីមុខ​ក្លឹប​រួច យក​អាវុធ​វែង ១​ដើម​ម៉ាក AR15 លេខ​5677 បាញ់​អស់ ៦​គ្រាប់ និង​សល់​គ្រាប់​ក្នុង​បង់​ចំនួន ៦​គ្រាប់​ទៀត​។​
​មុនពេល​កើតហេតុ ជនសង្ស័យ បាន​នាំ​ប្រពន្ធ​ទៅ​រាំ​លេង​នៅ ក្លឹប​ហូ​លីដេ រួម​ជាមួយ​បងថ្លៃ និង​មិត្តភ័​ក្រ​ទាំងអស់​ចំនួន ៧​នាក់ ពេល​កំពុង​រាំលេង ក៏​មាន​ក្រុម​ផ្សេង មក​ប៉ះ​ចង្កេះ​ប្រពន្ធ ហើយ​ជនសង្ស័យ​ជា​ប្តី​ខឹង ក៏​បាន​ឈ្លោះ​គ្នា​ក្នុង​ក្លឹប ហើយ​សន្តិសុខ ក៏​បាន​ដេញ​ចេញ​មក​ក្រៅ ឯ​ប្រពន្ធ​បាន​ទៅ​ផ្ទះ​ជាមួយ​បងថ្លៃ ជាមួយ​នោះ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​យក​កាំភ្លើង​នៅផ្ទះ​។​
​សាក្សី​បាន​បន្តទៀតថា ពេល​យក​កាំភ្លើង​រួច ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​មកវិញ ឈប់​នៅ​មុខ​ក្លឹប ហើយ​បាន​ដក​កាំភ្លើង ចេញពី​កែបម៉ូតូ រួច​ស្រែក​រក​ឈ្មោះ​៧៩ ជា​ប្រធាន​សន្តិសុខ ឲ្យ​ហៅ​ក្រុម ដែល​ប៉ះ​ចង្កេះ​ប្រពន្ធ​របស់​ខ្លួន ចេញមកក្រៅ ដើម្បី​ដោះស្រាយ​គ្នា ប៉ុន្តែ​សន្តិសុខ​បាន និយាយ​សុ​ម្រួ​ល​ចរចា មិនឲ្យ​ចូល​ក្នុង​ក្លឹប ខ្លាច​មាន​រឿង​ធំ ព្រោះ​ជនសង្ស័យ មាន​កាន់​អាវុធ ហើយ​ស្រវឹង​ខ្លាំង​ទៀត​។​
​សាក្សី​បាប​បញ្ជាក់​បន្ថែម​ទៀត​ថា ទោះ​សន្តិសុខ ឈ្មោះ ដុំ ធី ហៅ​២៩ បាន​ព្យាយាម​សម្រួល ឲ្យ​ជនសង្ស័យ ត្រឡប់​ទៅ​វិញ យ៉ាងណាក៏ដោយ ប៉ុន្តែ​ជនសង្ស័យ មិន​ព្រម ហើយក៏​បាន ដក​កាំភ្លើង​បាញ់រះ មក​លើ​ក្រុម​សន្តិសុខ​ហូ​លីដេ​តែម្តង​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា កាំភ្លើង​នោះ​រូបគេ បាន​ទិញ​ពី​ទាហាន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​(​ព្រំដែន​)៕

12509436_458180537700375_5232952150459781592_n KS11360 KS11361

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya