ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័័យ​២​នាក់ ជា​មុខសញ្ញា​លួច​កាបូប​លុយ​និង​ឆក់ ​

ប៉ូលិស​ឃាត់​ជនសង្ស័័យ​២​នាក់ ជា​មុខសញ្ញា​លួច​កាបូប​លុយ​និង​ឆក់ ​

ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​លួច​និង​ឆក់​យ៉ាង​សកម្ម​ត្រូវបាន​កំលាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ទឹកថ្លា​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។​
​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែ​មករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោយ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់​ខាងកើត​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ ង ភា​រ៉ា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​គោក​បញ្ជាន់​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ទី​២​ឈ្មោះ អ៊ូ ខ្យង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ថ្មគោល​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​ដើមបណ្តឹង​មានឈ្មោះ ចាប ជុំ​ស្រីរ័ត្ន ភេទ​ស្រី​អាយុ​២២​ឆ្នាំ​មុខរប​រប​បុគ្គលិក​សាលា គី​សូ​ណា ស្នាក់​២៨​ផ្លូវ​ជី​វ៉ែល ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​
​តាម​ការ​អោយ​ដឹង​ពី​នារី​រងគ្រោះ​បានអោយដឹងថា កាលពី​ថ្ងៃ​ទី​០២​ខែ​ធ្នួ ឆ្នាំ​២០១៦​រូបនាង​បាន​ទុក​សាក់​កាដូ​នៅក្នុង​ថតតុ​ធ្វើការ​នៅ​ផ្ទះ​កើតហេតុ​ខាងលើ​ហើយ​បាន​ចូល​ទៅ​បន្ទាប់​ទឹក​ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​តែ​ម្តង​ដោយ​ក្នុង​សាក់​កាដូរ​នោះ​មាន​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វ​ន​សុីច លុយ​ចំនួន​៤០០​ដុល្លា​និង​សំភារ​មួយចំនួនទៀត​។ លុះ​មកដល់​ព្រឹក​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៦​ជនរងគ្រោះ​ក៍​ឃើញ​ជនសង្ស័យ​ទាំង​ពី​នាក់​កំពង​តែ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរេ​ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ​ជិះ​មក​ម្តុំ​ផ្ទះ​ជនរងគ្រោះ​ក៍​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​អោយ​ឃាត់ខ្លួន​យក​មក​សាកសួរ​តែម្តង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស​នារី​រងគ្រោះ​នា​ពេល​កន្លង​មក​ពិត​ប្រក​ដ​មែន​។​
​ពាក់ព័ន្ធ​និង​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំ​ពីនេះ​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​មានប្រសាសន៍​ថា យោងតាម​ចំឡើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​ពី​នាក់​នេះ​គី​ជា​មុខសញ្ញា​ចាស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ឈប់​រថយន្ត​ទិញ​ឥ​វ៉ាន់​និង​ធ្វើ​សកម្មភាព​ឆក់​យ៉ាងសកម្ម​។​
​បច្ចុប្បន្ន​ជន​ស​ង្ស័​ទាំង​ពីរ​នាក់​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ក៍សាង​សំណុំរឿង​បញ្ជួន​ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ចាត់ការ​បន្តរ​តាម​និតិ​វិធី​៕
1934396_1548742335449406_4970274598277559807_n 12510467_1548742285449411_7559083645678491487_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya