ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ត្រូវ​រលាយ​ដោយសារ​ស្នាដៃ​លោក ឈាង តុលា​ ​

ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ត្រូវ​រលាយ​ដោយសារ​ស្នាដៃ​លោក ឈាង តុលា​ ​

ភ្នំពេញ​៖ បទល្មើស​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ដែន​ជម្រក​សត្វ ព្រមទាំង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ខេត្ត​ស្ទឹងត្រែង នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ គឺជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ហេតុនេះហើយ​ទើប​បទល្មើស​នៅ​តែ​កើត​ឡើង​ឥតឈប់ឈរ​។​
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​អភិរក្ស នៅ​ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រភព​បានឲ្យដឹង​ទៀតថា កន្លងមក​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ហើយ​មាន​ការឃុបឃិត​ជាមួយ​លោក កុល សំអុល អតីត​អភិបាលខេត្ត​ស្ទឹងត្រែង បណ្ដោយឲ្យ​មាន​បទល្មើស​ព្រៃឈើ​យ៉ាង​គគ្រឹកគគ្រេង​។ ឈ្មួញ​ធំៗ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កូនចៅ​លោក ឈាង តុលា ចាំ​ទទួល​ផលប្រយោជន៍​យ៉ាង​ត្រជាក់ចិត្ត​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​
​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​មួយ​ចំនួន​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ឈាង តុលា និង​មន្ត្រី​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ពួកគេ​មិន​អាច​ដឹក​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅលក់​នៅ​ស្រុក​យួន​បានឡើយ​។ ឈ្មួញ​ទាំងនោះ​បានឲ្យដឹងថា ពួកគេ​ផ្ដល់​ផលប្រយោជន៍​ឲ្យ​លោក ឈាង តុលា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន ទើប​អាច​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ដោយ​គ្មាន​ការរំខាន​។ ជាងនេះទៅទៀត​ពួកគេ​អាច​ចូល​កាប់​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២ ក្នុង​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តាម​អំពើ​ចិត្ត​។​
​ចំណែក​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​មួយ​ចំនួន​ក៏​បានឲ្យ​ដឹង​ដែរថា រាល់​ការដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​រោង​សិប្បកម្ម​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​កូនចៅ​លោក ឈាង តុលា ជាប្រចាំ ទើប​អាច​គេចផុត​ពី​ការបង្ក្រាប​។ មានន័យ​ថា ក្នុងតួនាទី​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈាង តុលា មិន​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់​ខ្លួន​នោះទេ ហើយ​បែរជា​ប្រើប្រាស់​តួនាទី​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​ស្ទឹងត្រែង រិះគន់​ថា​ព្រៃឈើ​ក្នុង​ខេត្ត​នេះ​ត្រូវ​រលាយ​សាបសូន្យ​ដោយសារ​ស្នាដៃ​លោក ឈាង តុលា និង​បក្ខពួក​៕
944100_574588996037735_2110935338722331811_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya