ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ថៅកែ​ភោជនីយដ្ឋាន​សួន​សុបិន្ត តាម​អំណាច​សាលក្រម​សាលាដំបូង​ ​

ប៉ូលិស​ចាប់ខ្លួន​ថៅកែ​ភោជនីយដ្ឋាន​សួន​សុបិន្ត តាម​អំណាច​សាលក្រម​សាលាដំបូង​ ​

ភ្នំពេញ​៖ សមត្តកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​៩​មករា ២០១៦ បាន ធ្វើការ​ចាប់ខ្លួន​ថៅកែ​ភោជនីយដ្ឋាន​សួន​សុបិន្ត ដែល​មាន​ទីតាំង​ស្ថិននៅ​ក្បែរ​រោងចក្រ​ស្រា​ប៊ៀ​ថៃ​ហ្គ​រ័ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ បុរស​ដែល​សមត្តកិច្ច​អះអាង​ថា​ជា ថៅកែ​ភោជនីយដ្ឋាន​សួន​សុបិន្ត​នោះ​មាន​ឈ្មោះ​ឃួន សា​រុំ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទីកន្លែង​កំណើ ត​នៅ​ភូមិ​ត្រពាំង​ក្រួស ឃុំ​ពពេល ស្រុក​រំដួល ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​១៥០E 0​ផ្លូវ​សុក​ហុក សង្កាត់​អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មុខរបរ​ជា​ពាណិជ្ជករ​(​ថៅកែ​ភោជនីយដ្ឋាន​សួន​សុបិន្ត​) ។ ទាក់ទិន និង​ការចាប់ខ្លួន​ឈ្មោះ​ឃួន សា​រុំ ថៅកែ​ភោជនីយដ្ឋាន​សួន​សុបិន្ត នេះ លោក​ឧត្តមសេនីយ៍ទោ​ប៉ុល រតនា អនុប្រធាន​នាយកដ្នាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បា​ន​ឲ្យដឹងថា ជា​ការចាប់ខ្លួន​តាម​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់​លោក​វ៉េង ហ៊ត់ ចៅក្រម ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៨៧ ត​ព្រ ចុះ​ថ្ងៃ​ទី​២១ មេសា ២០១៥ តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៧៦ ចុះ​ថ្ងៃ​ទី​១៦ មិនា​២០១២ និង​តាម​សាល ក្រម​លេខ​៧៣១ ទ​.​ភ​.​ព​.​ព្រ​.​ទ​ចុះ​ថ្ងៃទី​២១​មេសា ២០១៥ បាន​សម្រេច​ផ្តន្ទាទោស​ពិរុទ្ធជន​ឈ្មោះ ឃួន សា​រុំ ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៦.០០០.០០០​រៀល ពីបទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​.​ជា​បទ ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ២១៣ នៃ​ច្បាប់​ស្តី​ពី​ឧបរណ៍​អាចជួញ​ដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់ និង​បទ​.​ឆបោក​. តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​តុលា ២០១១ ។ ដី​ការ​នោះ​បាន​បញ្ជា​ទៅ​សមត្តកិច្ច​ឲ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ឈ្មោះ​ឃួន សា​រុំ ចាប់ពី​ថ្ងៃ​ប្រកាស​សាលក្រម​នេះ​តទៅ មានន័យ​ថា​ឈ្មោះ​ឃួន សា រុំ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​កំបាំង​មុខ​រួច​ហើយ​តាម​បទល្មើស​ដូច​រៀបរាប់​ខាងលើ ។ បទល្មើស​ដូច​សាលក្រម​បានប្រកាស​នោះ​បើ តាម​សមត្តកិច្ច​ឲ្យដឹងថា ពិរុទ្ធជន​ឈ្មោះ​ឃួន សា​រុំ បាន​ឆបោក​ប្រាក់​ពី​អ្នកស្រី​កែវ ចំរើន ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក ។ មិនតែប៉ុណ្ណោះ​ពិរុទ្ធជន​ឃួន សា​រុំ ថៅកែរ​ម្មណី​ដ្ខា​ន​សួន​សុបិន្ត នៅ​មាន​ជាប់​បណ្តឹង​ជនរងគ្រោះ​ជាច្រើន​នាក់​ទៀត ដែល​ពាក្យបណ្តឹង​នោះ​មាន​នៅ​នាយកដ្ឋាន​នគរ បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ សមត្តកិច្ច​ឲ្យដឹងទៀតថា ខណៈពេល​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ឃួន សា​រុំ កំបាំងមុខ ឃួន សា​រុំ បាន​ពឹងពាក់​មេធាវី​ដាក់ពាក្យ​ប្តឹង​ទាស់​សាលក្រម​នោះ​ទៅ​សាលាឧទ្ធរណ៍ និង​ថែម​ទាំង​ប្តឹង​តប​ទៅ​ដើមបណ្តឹង​ដែល​ជា​ម្ចាស់​ប្រាក់​វិញ​ទៀត​ផង ។ នៅ​ចំពោះមុខ​សមត្តកិច្ច​ជនជាប់ចោ​ទ​ឈ្មោះ​ឃួន សា​រុំ បាន​រៀបរាប់​ប្រាប់​សមត្តកិច្ច​ថា ខ្លួន​ពិតជា​បាន​ពាក់​ពន្ធ​លុយកាក់​ជាមួយ​ដើមបណ្តឹង​នោះ​មែន តែ​រឿង​នេះ​ខ្លួន​បាន​
​សង​ខ្លះ​ហើយ ហើយ​ពេលនេះ​នៅ​មាន​អចលនវត្ថុ​ជាច្រើន​កន្លែង​កំពុង​រក​លក់ យកប្រាក់​មក​សង​ម្ចាស់បំណុល តែ​ត្រូវ​សមត្តកិច្ច​ចាប់ខ្លួន ។ ថៅកែរ​ម្មណី​ដ្ឋា​ន​រូប​នោះ​ត្រូវបាន​សមត្តកិច្ច​នាំ​ទៅ​ឃុំខ្លួន​ដាក់ពន្ធនាគា​រ​ព្រៃ​ស​ដើម្បី អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​ដែល​មាន​ស្រាប់​តែម្តង ៕

12417965_1745860192309204_4249486871856550814_n 12510473_1745860178975872_8898875393966278774_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya