ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » តា​ចាស់​អាយុ​៧៩​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ មិនបាន​សម្រេច​ ​

តា​ចាស់​អាយុ​៧៩​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ មិនបាន​សម្រេច​ ​

តាកែវ​៖ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៦ តា​ចាស់​ម្នាក់​អាយុ​៧៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ធ្វើការ​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយសារ​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេងស្រី​ម្នាក់​អាយុ​១៣​ឆ្នាំ តែ​មិនបាន​សម្រេច​នោះទេ ។​

ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេងស្រី​រងគ្រោះ ។​
​ជនសង្ស័យ​ឈ្មោះ ភោគ គង់ ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។ ក្រោយពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​បាន​មក​ប្រាប់​ម្ដាយ​នាង ពី​រឿង​ជនសង្ស័យ​រំលោភ​នាង ភ្លាម​នោះ​ម្ដាយ​របស់​ក្មេងស្រី​រងគ្រោះ បាន​មក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្ដង ។​
​នៅ ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា រូបគាត់​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេងស្រី​រងគ្រោះ ពិតប្រាកដ​មែន ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​៕

តាចាស់

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya