ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» Breaking News, ព័ត៌មានជាតិ » យាយ​ព្រឿង មេ​ឈ្មួញ​ឈើ​ធំជាងគេ​ម៉ា​ខេត្តស្ទឹងត្រែង កំពុង​ជួល​ពលរដ្ឋ​ចូល​កាប់​ឈើ​លក់​ឲ្យ​គាត់​ ​

យាយ​ព្រឿង មេ​ឈ្មួញ​ឈើ​ធំជាងគេ​ម៉ា​ខេត្តស្ទឹងត្រែង កំពុង​ជួល​ពលរដ្ឋ​ចូល​កាប់​ឈើ​លក់​ឲ្យ​គាត់​ ​

ស្ទឹងត្រែង​៖ ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង​បាន អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ឲ្យមាន​ប្រសិទ្ធភាព និង​យុត្តិធម៌​សម្រាប់​ជនល្មើស គ្រប់រូប​ព្រោះ​កន្លងមក មាន​ឈ្មួញ​ខ្លះ​សមត្ថ​កិ​ច្ ច​ជំនាញ​មិន​ហ៊ាន​បង្ក្រាប នោះ​ទេ​ខណៈ​ជនល្មើស ផ្សេង​ទៀត​ត្រូវ សមត្ថកិច្ច​បង្ក្រាប​ដោយ​គ្មាន​ការលើកលែង​ឡើយ​។​ជាក់ស្តែង​មេ​ឈ្មួញ​ឈើ​នៅ ខេត្តស្ទឹងត្រែង​ឈ្មោះ​យាយ​ព្រឿង​ដែល​កំពុង​ជួល​ពលរដ្ឋ​ចូល​កាប់​ឈើ​យកមក លក់​ឲ្យ​ខ្លួន មិន​ដែល​ត្រូវបាន សមត្ថកិច្ច​ជំនាញ​ខេត្តស្ទឹងត្រែង​បង្ក្រាប​នោះ​ទេ​បើទោះជា​ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង​បានដឹង​ច្បាស់​ថា​យាយ​ព្រឿង​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​។​
​ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បាន​រាយការណ៍​មក​ថា​មេ​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ​យាយ​ព្រឿង​បាន​យក​លុយ​ឲ្យ កូនចៅ​ទៅ​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​នៅតាម​ស្រុក​នានា​ដែល​នៅ​មាន​ឈើ​ប្រណីត​។ ប្រភព​ដដែល​បានបញ្ជាក់​ថា​បក្ខពួ​កយាយ​ព្រឿងបាន​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី ប្រជាពលរដ្ឋ​យកមក​ទុក​តាម​មាត់​ទន្លេ​ជា​ច្រើន​កន្លែង ហើយ​យក​ទូក​ទៅ​ដឹក​ពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន​មក​កាន់​ទី​រួម​ខេត្ត​ដើម្បី​ចែកចាយ​បន្ដ​តាម​រោង​សិប្បកម្ម ក្នុង​ខេត្ត​ស្ទឹងត្រែង​។ ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង​បាន​បង្ហើប​ថា​ការពិត​ប្រជាពលរដ្ឋ​មួយចំនួន បាន​ទទួល​ប្រាក់​ពី​យាយ​ព្រឿង​តាំង ពី​មុន​ពេលដែល​ពួកគេ​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ហើយ​សន្យាថា​នឹង​យក​ឈើ​ដែល កាប់​បាន​ពី​តំបន់​អភិរក្ស​យកមក​លក់​ឲ្យ​យាយ​ព្រឿង និង​បក្ខពួក​។​
​សកម្មជន​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​និយាយថា​ក្រុម​ឈ្មួញ​ដែល​កំពុង បំផុសបំផុល​ឲ្យមាន​ការកាប់​ឈើ​នោះ​មិនមែន​មាន​តែ​ក្រុម​យាយ​ព្រឿង​ទេ តែ​ឈ្មួញ​ឈ្មោះ​យាយ​ព្រឿង​ជា​មេ​ឈ្មួញ​ដែល​ជួល​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់ឈើ មាន​ឥទ្ធិពល​និង​ទ្រង់ទ្រាយ​ធំជាងគេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មាន​ឈ្មួញ​ខ្លះ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មានអំណាច នៅក្នុង​ខេត្ត​ស្ទឹងត្រែង​នាំ​ឈើ​ប្រណីត​យកទៅ​លក់​ឲ្យ​ឈ្មួញ​ធំៗ​នៅក្នុង ទឹកដី​ខេត្ត​ត្បូងឃ្មុំ​និង​កំពង់ចាម​ហើយ​ឈ្មួញ​នៅ​ខេត្ត​ទាំងពីរ​បាន​នាំ​ឈើ ទាំងនោះ​យក​ទៅ​លក់​បន្ត​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​នៅតាម​ព្រំដែន​។​សកម្មជន​ព្រៃឈើ នៅ​ខេត្ត​ស្ទឹងត្រែង​បានបញ្ជាក់​ថា​បច្ចុប្បន្ន​មាន​ឈើ​មួយចំនួន​ធំ​ត្រូវបាន គេ​កែច្នៃ​ជា​គ្រឿង​សង្ហា​រឹម​ក្នុង​រោង​សិប្បកម្ម​នៅ​ខេត្តស្ទឹងត្រែង​រួច នាំយក​ទៅ​លក់​នៅ​បណ្តា​ខេត្ត​ជិតខាង និង​រាជធានី​ភ្នំពេញ​ព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ប្រជាពលរដ្ឋ ខ្មែរ​កាន់តែ​ច្រើនឡើងៗ​មានលទ្ធភាព​ទិញ​គ្រឿង​សង្ហា​រឹម​ក្នុងតម្លៃ​ថ្លៃ​ដោយ មិនបាច់​នាំចេញ​ទៅ​បរទេស​៕
12509599_1542198989427800_781626627299682426_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya