ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ ០៥​នាក់ ករណី​គ្រឿងញៀន ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ ០៥​នាក់ ករណី​គ្រឿងញៀន ​

ខេត្ត​រតនគិរី​៖ យ៉ាង​ហោក​ណាស់​ក៏​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ត្រូវ​បាន​កងកំលាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង​ធ្វើការ​បង្ក្រាប​ករណី​ពាក់ព័ន្ធ​ប្រើប្រាស់​និង​ចែ​ចាយ​គ្រឿងញៀន​។​
​ការចុះ​បង្ក្រាប​នេះ​ប្រព្រឹតទៅ​នៅវេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី ០៩ ខែ​មករា ឆ្នាំ ២០១៦ កម្លាំង​អាវុ ចធ​ហត្ថ​ក្រុង​ចំនួន 0៩​នាក់ ដែល​ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ត្រី ហៃ វណ្ណ​រ៉ា មេបញ្ជាការ អាវុធហត្ថ​ក្រុង ត្រង់ចំណុច និយាម​កា ១៤៧៣១-១៩០២៦ ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​សកម្មភាព​ចុះ​បង្ក្រាប​នេះ ដោយសារ​មាន​ការសម្របសម្រួល​ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្តរតនគិរី ទើប​អាច​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន ៥​នាក់ ។ ក្នុងនោះ​មាន​ឈ្មោះ ១- អឿន ម​នោរី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ភេទ​ប្រុស ២-​ឈ្មោះ ឆាំ ប្រុស​ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ៣-​ឈ្មោះ អ៊ុន សុវណ្ណ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ៤-​ឈ្មោះ ចាន់ សុខ ខេ​ត ភេទ​ស្រី អាយុ​២៣​ឆ្នាំ​មុខរបរ​អ៊ុតសក់ មាន​ទីលំនៅ​ក្នុង​ក្រុង​បាន​លុង និង ៥-​ឈ្មោះ ឆាំ ឬ​ទ្ធីបុ​ត្រ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ ។​
​សមត្ថកិច្ច​ប្រមូលបាន ភស្តុតាង​ដូចជា ជញ្ជីង​ថ្លឹង ចំនួន ០១ ទូរស័ព្ទដៃ ចំនួន ៦​គ្រឿង ប្រាក់រៀល ចំនួន ៦​ម៉ឺន​រៀល និង​ដុល្លារ ៥​ដុល្លារ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ចំនួន ១៦៧​ក្រាម និង​សម្ភារៈ​ប្រើប្រាស់ មួយចំនួន ទៀត ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​សមត្ថកិច្ច​បាន​ឃុំខ្លួន​បណ្តោះ​អា​សន្ត​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង នឹង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
1918328_1548603285463311_4761956531315101173_n 12439309_1548603318796641_4514966349138509820_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya