ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន​ ​

បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី​០៩​ខែ​០១​ឆ្នាំ​២០១៦ វេលា​១៧​និង​១០​នាទី ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ទ្រា ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។​
​ជនរងគ្រោះ ឈ្មោះ​វង្ស ពិ​សិទ្ធ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ​នៅ​ភូមិ​ឃុំ​កើតហេតុ​។ ឪពុក​ជនរងគ្រោះ​ឈ្មោះ ផាត ទឹ​ត្យ ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ រោងចក្រ​នៅ​ភូមិ​ឃុំ​កើតហេតុ​។ មានកូន​០៦​នាក់​ប្រុស​០៣​នាក់​ហើយ​ក្នុង​គ្រួសារ​មានកូន ជា​មនុស្ស​គ​ចំនួន​០៣​នាក់​។​
​មុនពេល​កើតហេតុ​វេលា​ម៉ោង​០៤​ល្ងាច​ជនរងគ្រោះ​ចេញពី​ធ្វើការ​រោង​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​មក​ផ្ទះ ហើយ​មាន​បងស្រី​ឈ្មោះ វង្ស សុភក្រ័​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កម្ម​ការី​នី​រោងចក្រ​នៅ​ចាំផ្ទះ​ជា​មនុស្ស​គ ផងដែរ​។ នៅពេល​កើតហេតុ ជនរងគ្រោះ​បាន​ចូល​ក្នុងផ្ទះ​ហើយ​ខ្ទាស់​គន្លឹះ​ទ្វារ​ផ្ទះ​ជាប់ ។​ក្រោយ​មក​បង​ជនរងគ្រោះ​ឈ្មោះ វង្ស សុភ​ក្រ័ជា​មនុស្សគ​រត់​ទៅ​ធ្វើ​ជាកា​យ​វិការ ដោយ​ដៃ​ប្រាប់​អ្នក​ជិតខាង ទើប​អ្នក​ជិតខាង​មក តាម​មើល​ឃើញ​ជនរងគ្រោះ​ចង​ក​ដោយ​ខ្សែពួ​រលើ​ធ្នឹម​ផ្ទះ​ស្លាប់​រួច​ទៅ​ហើយៗ​នាំគ្នា​កាត់​ខ្សែ​ដាក់ចុះ​ដើម្បី​ជួយសង្គ្រោះ តែ​ជនរងគ្រោះ​ស្លាប់ ។​
-​ឆ្លង​តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័យ របស់​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ស្រុក និង​មាន​ការចូលរួម​ពី​គ្រូពេទ្យ អាជ្ញាធរ​ភូមិ​ឃុំ ពិនិត្យឃើញ​ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ចងក សម្លាប់​ខ្លួន​ប្រាកដ​មែន បាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
10350609_1955840781307599_499956296119043822_n 12376339_1955840761307601_2259535891203289082_n 12509430_1955840801307597_8454611856092440356_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya