ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា នៅ​កៀនស្វាយ​ ​

ឡាន​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា នៅ​កៀនស្វាយ​ ​

ខេត្ត​កណ្តាល​៖ រថយន្ត​ដឹក​អ្នកដំណើរ​ប្រភេទ​តួ​រី​ស​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់​បណ្តាលអោយ​រងរបួស​៣​នាក់ ខូចខាត រថយន្ត​ចំនួន​៤​គ្រឿង តែ​មិន បង្ក​អោយមាន​ការកកស្ទះ​ចរាចរ​នោះ​ទេ ដោយសារ តែ​នគរ បាល​ប៉ុស្តិ៍​ដីឥដ្ឋ​ដឹកនាំ​ដោយ​លោក​អ៊ុង ស៊ី​ឡាក់ ចុះ​ទៅ​សម្រួល​ចរាចរ​នៅ​កន្លែងកើតហេតុ មួយ​ម៉ោង​ក្រោយមក​ទើប កម្លាំង​នគរបាល​ចរាចរ​ស្រុក​ចុះ​ទៅ​ដល់​ដើម្បី​ធ្វើការ​ពិនិត្យ​ពី​ទំហ៊ំ​នៃ​បទល្មើស​ចរាចរ ។​
​ករណី​គ្រោះថ្នាក់​នេះ​បាន កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣ ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​
​រថយន្ត​ទាំង​៤​គ្រឿង​ដែល រង​នូវ​ការខូចខាត ទី​១-​ម៉ាក់ សាំ​យ៉ុង ព​ណ៍ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A-1231, ទី​២-​ម៉ាក់​សាំ​យ៉ុង ពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2S-9734, ទី​៣-​ម៉ាក់​សាំ​យ៉ុង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​2L-7230 និង​ទី​៤-​ម៉ាក់ សាំ​យ៉ុង ពណ៍​ក្រហម​-​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2T-8267 ។ អ្នកបើកបរ​រថយន្ត​ទាំង​៤​គ្រឿង​មិន​បាន​ប្រាប់​ឈ្មោះ​នោះទេ ដោយ​ពួកគេ​ទាំង​៤​នាក់​បាន​យល់ព្រម​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន ប៉ុន្តែ​ដោយ​មាន​អ្នករងរបួស​ទើប​សមត្ថកិច្ច​ឃាត់​ទុក​ដើម្បី​អោយ​ភាគី​ទាំងអស់​ព្រមព្រៀងគ្នា​ទើប​សម្រេច​អោយ​យក​រថយន្ត​ទៅ​ជួសជុល ។
​ជនរងគ្រោះ​ទាំង​៣​នាក់ មាន ទី​១-​ឈ្មោះ ម៉ៅ ស្រីមុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​កម្មក​សំណង់​នៅ​កោះ​ពេជ្រ ទី​២-​ឈ្មោះ រ៉ង ស្រីណាត ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​នៅ​កោះ​ពេជ្រ ត្រូវជា​កូនស្រី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ម៉ៅ ស្រីមុំ និង​ទី​៣-​ឈ្មោះ​ឯក សាម៉ុន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​កម្មក​សំណង់​នៅ​កោះ​ពេជ្រ ត្រូវជា​ម្តាយ​ក្មេង ស្ត្រី​រងគ្រោះ​ឈ្មោះ​ម៉ៅ ស្រីមុំ និង​ត្រូវ​ជា ជីដូន​នារី​រងគ្រោះ ឈ្មោះ​រ៉ង ស្រីណាត ។ ជន​រង គ្រោះ​ទាំង ៣​នាក់​រងរបួស ស្រាល មាន​ទី លំនៅ​ក្នុង​ភូមិ រាំង​ដេក ឃុំ​គគីរ ធំ​ស្រុក​កៀន ស្វាយ ខេត្ត​កណ្តាល ។​
​លោក​អ៊ុង ស៊ី​ឡាក់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលដី​ឥដ្ឋ​ដែល​ចុះ​ទៅ​សម្រួល​ចរាចរ​នៅ​កន្លែងកើតហេតុ​មុន​ពេល​នគរបាល​ចរាច​រ​ស្រុក​ចុះ​ទៅ​ដល់​បាន​ប្រាប់​អោយដឹងថា មុន ពេល​កើតហេតុ​សាក្សី​បាន​ឃើញ រថយន្ត​ទាំង​៤​គ្រឿង​បើក បរ បន្តកន្ទុយ​គ្នា​ទិសដៅ​ពី​ភ្នំ ពេញ​ទៅ​អ្នក​លឿង មកដល់ ចំនុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​នៅ​បាន​ជាន់​ហ្វ្រាំង​បង្ខំ​ព្រោះ​ជួប​ឧបសគ្គ​នៅ​ពីមុខ គ្រា​នោះ រថយន្ត​សាំ​យ៉ុង​ព​ណ៍ស​ពាក់​ស្លាក​លេខ កំពង់ស្ពឺ​2A-1231 ជាន់​ហ្វ្រាំង​មិន​ស៊ី​បាន​បុក​រថយន្ត​កុងតឺន័​ពីក្រោយ​ពេញទំហឹង ដោយឡែក​រថយន្ត​កុងតឺន័រ​៣​គ្រឿង​ទៀង​ដែល​បើក​មក​ពី​ក្រោយ​បាន​ជ្រុល​ទៅ​បុក​បន្តកន្ទុយ​គ្នា​បណ្តាលអោយ​ស្ត្រី​៣​នាក់​រងរបួស​ស្រាល ចំណែក រថយន្ត​កុងតឺន័​របើក​គេច​បាត់ នៅសល់​តែ​រថយន្ត តួ​រី​ស​ទាំង ៤​គ្រឿង​នៅ​កន្លែងកើតហេតុ ។​
​ក្នុង​ហេតុ​ការគ្រោះថ្នាក ច​រា ចរ​នេះ​អ្នកដំណើរ​ដែល​ជិះ​នៅលើ​រថយន្ត​ទាំង​៤​គ្រឿង​មាន​ការ​ខឹងសម្បារ​ទៅលើ​នគរបាល​ចរាចរ​ស្រុក​ដែល​មាន​ភាពយឺតយ៉ាវ​ក្នុង​ការចុះ​មក​ពិនិត្យ​កន្លែងកើតហេតុ ព្រោះ​អ្នក បើកបរ​រថយន្ត​ទាំង​៤​គ្រឿង​បាន​សម្របសម្រួល​គ្នា​សុំ​យក​រថយន្ត​ជួសជុល​រៀងៗ​ខ្លួន មួយ ផ្នែក​ទៀត​ការ​ខឹងសម្បារ​នេះ​គឺ​ដោយសារ​អ្នកដំណើរ​ទាំងអស់​មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រៃវែង ហើយ​ត្រូវ​ធ្វើដំណើរ​ទៅ លេង ឪពុក​-​ម្តាយ​នៅ​ផ្ទះ ព្រោះ​ជា​ថ្ថៃ​ឈប់​សម្រា​កចុង​សប្តាហ៍ ។​
​លោក​ព្រំ សំណាង អធិការ រង​ទទួល​ការងារ​សណ្តាប់ធ្នាប់​ចរាចរ​ស្រុក​កៀនស្វាយ​បាន​អោយដឹងថា ដោយ​មាន​ការឯកភាព​គ្នា​ពី​អ្នកបើកបរ​រថយន្ត​ទាំង​៤​គ្រឿង​យល់ព្រម​យកទៅ​ជួសជុល​រៀងៗ​ខ្លួន ហើយ​ភាគី​ខាង​រថយន្ត​បាន​ចេញ​សំណង​ដល់​ជនរងគ្រោះ​ទាំង​៤​នាក់​រួច​មក សមត្ថកិច្ច​មិន​បាន​ឃាត់​រថយន្ត​ទាំង​៤​គ្រឿង​នោះ​ទេ គឺ​យល់ព្រម​តាម សំណូមពរ​របស់​អ្មកបើកបរ​និង​អ្នកធ្វើដំណើរ​នៅក្នុង​រថយន្ត ។ បើ​និយាយ​ពី​ច្បាប់​ចរាចរ វិញ​ការបើកបរ​បន្តកន្ទុយ​គ្នា​ហើយ​មាន​គម្លាត​ក្រោម​៥០​ម៉ែត្រ គឺ​ខុសច្បាប់​ហើយ គម្លាត​យ៉ាងតិច​បំផុត​៥០​ម៉ែត្រ​ពី​គ្នា ។ មួយ​ផ្នែក​ទៀត​ករណី​នេះ​កើតឡើង​ដោយ​ការបើកបរ​មិន​ប្រយ័ត្ន មិន​គោរព​សិទ្ធ​ជា​អាទិភាព បើកបរ​ហួស​ល្បឿន​កំណត់ និង​មាន​គម្លាត​ពី​គ្នា​ខ្លី ទើប​បង្ក​ជា​គ្រោះថ្មាក់​ចរាចរ តែ​សំណាងល្អ​មិន​មាន​អ្មកណាគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឬ​បាត់បង់​ជីវិត​នោះទេ គ្រាន់តែ​រងរបួស​ស្រាល​និង​ខូចខាត​រថយន្ត​ប៉ុណ្ណោះ ។ ជាមួយគ្នានេះ​ដែរ​សូម អំពា​វ នាវ​ដល់​អ្នកប្រើប្រាស់​ទ្រូងផ្លូវ​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​អោយបាន​គ្រប់ៗ​គ្នា​ទើប​អាច​បញ្ជៀ​សបាន​ពី​គ្រោះថ្នាក់​ចរាចរ​៕

11238259_457852064399889_6092301112392738093_n 12401024_457852097733219_323949779723045984_n 12540737_457852081066554_8025286805793360157_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya