ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​​ឈឺក្បាល​ខ្លាំង​មក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បាន​ស្លាប់ ​

ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​​ឈឺក្បាល​ខ្លាំង​មក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​បាន​ស្លាប់ ​

កំពង់ឆ្នាំង ៖​ស្ត្រី​ជា​ម្តាយបង្កើត​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ខឹម បូរ អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ខ្យា ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បានឱ្យដឹងថា កូនស្រី​គាត់​ឈ្មោះ ឈាន សំណាង អាយុ​១៨​ឆ្នាំ មាន​ផ្ទៃពោះ​គ្រប់​ខែ​ហើយ រង់ចាំតែ​ថ្ងៃ​សម្រាល​ប៉ុណ្ណោះ ប្តី​របស់​នាង​ឈ្មោះ គឿន ជា អាយុ​២០​ឆ្នាំ ទើបតែ​មានកូន​លើកដំបូង​នេះឯង ។ ពួកគេ​ជា​កសិករ
​រស់នៅ​ភូមិ​ខ្លុង​ពពក ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។​
ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នា​ក់បាន​ស្លាប់​ក្រោយពី​ចូល​សម្រាក ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​១៨​ម៉ោង​បន្ទាប់ពី​នាង​មាន​អាកា​រៈ ឈឺក្បាល​ខ្លាំង​ការស្លាប់​នេះ​ត្រូវបាន​ក្រុមគ្រួសារ​ចោទប្រកាន់ លើ​គ្រូពេទ្យ​ថា មិន​យកចិត្តទុកដាក់ ។ ទោះយ៉ាងណា​ក្រោយពេល​នាង​ស្លាប់ទៅ​គ្រូពេទ្យ​បាន​ស្រាវជ្រាវ ទើប​ដឹងថា​មកពី​នាង​មាន​ជម្ងឺអេដស៍​សង្ស័យ​មាន
​ផ្សិត​ក្នុង​ខួរក្បាល ដែល​ស្ត្រី​រងគ្រោះ និង​ក្រុមគ្រួសារ​មិនបាន​ដឹងខ្លួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya