ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ​ស្លាប់​៣​នាក់ របួសធ្ងន់​ម្នាក់ ហើយ​បើក​រត់​បាត់​ ​

ឡាន​បុក​ម៉ូតូ​ស្លាប់​៣​នាក់ របួសធ្ងន់​ម្នាក់ ហើយ​បើក​រត់​បាត់​ ​

ខេត្ត​កំពង់ចាម​៖ យុវជន​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​និង​កន្លែងកើតហេតុ ដោយសារ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​ហើយ បើក​រត់​បាត់​ស្រមោល​។ ហេតុការណ៍​ដ៍​រន្ធត់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ តា​សែន ឃុំ​សូ​ទិប ស្រុក​ជើងព្រៃ​។​
​លោក​វរសេនីយ៍ ប្រាក់ សុគន្ធ អធិការនគរបាល​ស្រុក​ជើងព្រៃ​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ខាងលើ​ទី​១ ឈ្មោះ ចក់ ណាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ស្លាប់​) ទី​២ ឈ្មោះ ម៉ុល រាជ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​(​ស្លាប់​) ទី​៣ ឈ្មោះ ធិន សុផល ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ស្លាប់​) អ្នក​ទាំង​៣​រស់នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ទី​៤ ឈ្មោះ សល់ សូវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រវាង ឃំ​ុ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ រងរបួស​ធ្ងន់​។​
​លោក​អធិការ​បាន​បន្ត​ឲ្យដឹងថា ករណី​នេះ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ទាំង​៤​នាក់​ជិះ​ម៉ូតូ HONDA C125 ពាក់​ស្លាក​លេខ ភ្នំពេញ 1_CQ 6021 ឌុប​គ្នា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លះ​ុ​មកដល់ កន្លែងកើតហេតុ ក៏​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកបរ​បញ្ច្រាស់ទិស​គ្នា​បុក​ពេញ​ទំហឹង បណ្តាលឲ្យ​ស្លាប់​យ៉ាងរ​ន្ធ​ត់​រណូក​រណែល​ចំនួន​៣​នាក់ និង​រង​របួសធ្ងន់​ម្នាក់​។​
​លោក​បន្ត​ទៀត​ថា ករណី​នេះ​ក្រោយ​កើតហេតុ សម្មត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​វាស់វែង ចំណែក​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ ឯ​សាកសព​ត្រូវបាន​ប្រគល់​ជូន​ទៅ​ក្រុមគ្រួសារ ហើយ​រថយន្ត​បង្ក​កំពុង​ត្រូវបាន​សម្មត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​រក​ដើម្បី​នាំយក​អ្នកបើកបរ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​៕
1098119_457843411067421_368260813777761187_n 12400502_457843431067419_2943908473540946621_n 12507211_457843397734089_6002081664086629164_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya