ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប្តី​ចាក់សាំង​ដុត​សម្លាប់​ប្រពន្ធ​មិន​ស្លាប់ លទ្ធផល​ចុងក្រោយ​ស្លាប់​ខ្លួនឯង

ប្តី​ចាក់សាំង​ដុត​សម្លាប់​ប្រពន្ធ​មិន​ស្លាប់ លទ្ធផល​ចុងក្រោយ​ស្លាប់​ខ្លួនឯង

កំពង់ចាម​៖ បុរស​ជា​ប្តី​ក្រោយពី​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​បាន​២​ថ្ងៃ លទ្ធផល​ចុងក្រោយ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​ខ្លួនឯង​ក្នុង​វាល​ចំការ​។ នៅ​ថ្ងៃ​ទី​៩​មករា​ឆ្នាំ​២០១៦​នេះ បុរស​ដែល​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​សព​នៅ​វាល​ចំការ​ក្រោយ​ផ្ទះ ពេលនោះ​អ្នកភូមិ​ក៍​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ក្រោយមក​សមត្ថកិច្ច​អះអាង​បន្ទាប់ពី​ធ្វើ​កោសល្យវិច្ច័យ​ថា បុរស​ម្នាក់​នេះ បាន​ស្លាប់​ដោយ​ការ​លេបថ្នាំ​សម្លាប់​ខ្លួនឯង ។​
​ភ្នាក់ងារ​បាន​សួរ​ទៅ​ក្រុម​សាច់ញាតិ​នារី​រងគ្រោះ​ថា ពេលនេះ​គាត់​មាន​អាការ​:​ធូរស្រាល​ហើយ បន្ទាប់​ពី​ជួយ​សង្គ្រោះ​ទាន់ពេលវេលា ហើយ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះកុសុម​:​ហៅ​ពេទ្យ​លោកសង្ឃ ។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧​មករា នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម​ខេត្ត​កំពង់ចាម មាន​ករណី​ហឹង្សា​ក្នុង​គ្រួសារ​មួយ​បានកើ​ត​ឡើង បណ្តាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស ធ្ងន់ បន្ទាប់ពី​ត្រូវ​ប្តី​របស់​ខ្លួន​ចាក់​សាំង​ដុត ។​
​ជនរងគ្រោះ​ឈ្មោះ លុយ ភាព អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ ត្រូវបាន​អ្នកភូមិ​និង​សមត្ថកិច្ច​ជួយសង្គ្រោះ ដោយ​ការដឹក​បញ្ជូន​មកកាន់​មន្ទី​ពេទ្យ ក្រោយពី​ត្រូវ ជនល្មើស​ឈ្មោះ ញាន លាប អាយុ​៤៦​ឆ្នាំ ជា​ប្តី បាន​ចាក់​សាំង​ដុត រួច​បាន​គេចខ្លួន​បាត់​៕
09-01-201666631 66633

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya