ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់ លេង​កាំភ្លើង ប្រើ​ហ្គាស ប៉ូលិស​ឃាត់ខ្លួន ​

យុវជន​២​នាក់ លេង​កាំភ្លើង ប្រើ​ហ្គាស ប៉ូលិស​ឃាត់ខ្លួន ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១៥​និង​០០​នាទី ថ្ងៃទី​៩​ខែ​មករា ឆ្នាំ​២០១៦ យុវ​សិស្ស​២​នាក់ រៀន​នៅ​សាលា​ផ្សេងគ្នា ត្រូវ​នគរបាល​ឃាត់ខ្លួន ដោយសារ​យក​កាំភ្លើង​ខ្លី ប្រើ​ហ្គាស​ទុក​ក្នុង​កាបូប​រៀន ហើយ​ត្រូវ​នាយក​សាលា​ប្រទះ ឃើញ​រាយការណ៍​ប្រាប់​នគរបាល ស្ថិតនៅក្នុង សាលា​អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា យុវ​សិស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ទី​១​ឈ្មោះ តេង ដេវិត អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​កើតហេតុ​ខាងលើ និង​ទី​២​ឈ្មោះ ទី​វ ដា​រ៉ាត់ អាយុ​១៧​ឆ្នាំ​រស់នៅ ផ្ទះ​លេខ ៣៦ ផ្លូវ​លេខ​៥ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​មុនពេល​ឃាត់ខ្លួន លោកនាយក​សាលា អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង បានឃើញ​យុវ​សិស្ស​ឈ្មោះ តេង ដេវិត មាន​កាំភ្លើងខ្លី ដាក់​នៅ​ក្នុង​កាបូប រួច​ក៏​រាយការណ៍​ប្រាប់​នគរបាល ភ្លាមៗ​នោះ​កម្លាំង របស់​បាន​ចុះ​ទៅ​ដល់ ហើយ​ធ្វើ​ឆែកឆេរ​កាបូប​របស់ តេង ដេវិត ស្រាប់តែ​ប្រទះឃើញ កាំភ្លើងខ្លី​មួយ​ដើម​ម៉ាកប៉េ​ត្រូ ប៉េ​រីតា ប្រើ​ហ្គាស រួច​ក៏​បាន​នាំខ្លួន យុវ​សិស្ស​ខាងលើ មក​ធ្វើ​ការសាកសួរ ទើប​ដឹងថា គេ​បាន​ខ្ចី​មិត្តភក្តិ របស់​គេ​ឈ្មោះ ទី​វ ដា​រ៉ាត់ មកលេង ក្រោយមក​ក៏​បាន​ហៅ​ឈ្មោះ ទី​វ ដា​រ៉ាត់ ធ្វើការ​សាកសួរ គេ​បាន​សារភាព កាំភ្លើង​ខាងលើ ជា​របស់​គេ​ពិតមែន ដែល​គេ​បាន​ទិញ​មកពី ប្រទេស​ថៃ​មកលេង​នោះទេ​៕

30 31

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya