ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ទណ្ឌិត ៣​នាក់ ពី​បទ​រក្សាទុក និង​លក់​គ្រឿងញៀន ក្នុង​មណ្ឌល​អប់រំ កែប្រែ​ម​.៣ ត្រពាំង​ផ្លុង ​

ប៉ូលិស​ចាប់ខ្លួន​ទណ្ឌិត ៣​នាក់ ពី​បទ​រក្សាទុក និង​លក់​គ្រឿងញៀន ក្នុង​មណ្ឌល​អប់រំ កែប្រែ​ម​.៣ ត្រពាំង​ផ្លុង ​

ត្បូងឃ្មុំ​៖ កម្លាំង​ជំនាញ​នគរបាល ស្រុក​ពញាក្រែក ដឹកនាំ​បញ្ជា​ដោយ​លោក ហៀ​ង សុភ័ក្ត្រ ព្រះរាជអាជ្ញា អម​សាលា​ដំ​បួង​ខេត្ត​ត្បូងឃ្មុំ កាលពី​វេលា​ម៉ោង ១០​និង​១៣​នាទី ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០១៦ បាន​ចុះ​សហការ​ជាមួយ​កម្លាំង មណ្ឌល​អប់រំ​កែប្រែ​.​ម​៣ ត្រពាំង​ផ្លុង ស្ថិត​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ត្រួតពិនិត្យ និង​បង្ក្រាប​ទណ្ឌិត​ចំនួន ៣​នាក់ ក្នុង​បទល្មើស រក្សាទុក​ចែកចាយ​គ្រឿងញៀន​។​
​កិច្ចសហប្រតិបត្តិការ បង្ក្រាប​ករណី​រក្សាទុក ជូ​ញ​ដូរ និង​ចែកចាយ​នូវ សារធាតុ​ញៀន​ខុសច្បាប់ របស់​ទណ្ឌិត​នៅក្នុង មណ្ឌល​អប់រំ​កែប្រែ​.​ម​៣​នោះ សមត្ថកិច្ច​បាន​រកឃើញ ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ០២​កញ្ចប់​ធំ និង​០១​កញ្ចប់​តូច ដែល​លាក់​ទុក​ក្រោម​កន្ទេល ក្នុង​បន្ទប់​ឃុំឃាំង​។ ជាមួយគ្នា​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ទណ្ឌិត​សង្ស័យ​ចំនួន ០៣​នាក់​រួមមាន ទី​១.​ទណ្ឌិត​ឈ្មោះ ឡឹ​ក គ្រី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ជាប់ពន្ធនាគារ ១៦​ឆ្នាំ ពី​បទ​រួមគំនិត​ប្លន់​, ទី​២.​ទណ្ឌិត​ឈ្មោះ វ៉ា ហេង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ស្រុក​តាខ្មៅ ខេត្ត​កណ្តាល ជាប់ពន្ធនាគារ ១២​ឆ្នាំ ពី​បទ​រំលោភ​សេ​ពស​ន្ទ​វៈ​, ទី​៣.​ទណ្ឌិត​ឈ្មោះ រស់ សាវ៉ាត់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​ពាម​លង្វែក ឃុំ​កំពង់​លួង ស្រុក​ពញា​ព្ញ ខេត្ត​កណ្តាល ជាប់ពន្ធនាគារ ១៧​ឆ្នាំ​ពី​បទ​ប្លន់​។​
​សូមបញ្ជាក់​ថា បច្ចុប្បន្ន កម្លាំង​ជំនាញ​នគ​បាល ខេត្ត​ត្បូងឃ្មុំ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕
khada0209

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya