ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ឡាន​ក្រុង បុក​ឡានក្រុង បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ពេញ​ផ្លូវជាតិ​លេខ​៥ ​

ឡាន​ក្រុង បុក​ឡានក្រុង បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ពេញ​ផ្លូវជាតិ​លេខ​៥ ​

បន្ទាយមានជ័យ​៖ រថយន្តក្រុង blue Bus ដឹក​អ្នកដំណើរ បាន​បុក​គ្នា​ជាមួយ រថយន្តក្រុង មួយ​គ្រឿង​ផ្សេងទៀត បាន​ខ្ទាត​នៅ កាត់​ទទឹង​ផ្លូវ ធ្វើឲ្យ​រថយន្ត​តូច លក្ខណះ​គ្រួសារ​មួយគ្រឿង ដែល​បើក​ពីក្រោយ​បាន ចាប់​ហ្វ្រាំរ​អិលធ្លាក់​ស្រែផងដែរ កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ក្នុង​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ បាន​បង្ក​ឲ្យ​រថយន្ត​ជាច្រើន កកស្ទះ​ចរាចរណ៍​ពេញ ផ្លូវ​ជា​ច្រើន​គីឡូម៉ែត្រ​។​
​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៏​នោះ មិន​បាន​បណ្តាល​ឲ្យ ជន​ណា​ម្នាក់​រងរបួស ឬ​ស្លាប់​បាត់បង់​ជីវិត​នោះទេ គ្រាន់តែ​ភ័យ​ព្រលឹង ចុង​សក់​ប៉ុណ្ណោះ​។ ក្រៅពី​នេះ​បណ្តាល​ឲ្យ ខូច​រថយន្ត​តិចតួច រីឯ​អ្នកបើកបរ​ទាំងសងខាង បាន​នាំគ្នា​រត់​គេចខ្លួន​អស់ ទុក​អ្នកដំណើរ ចោល​ពេញ​រថយន្ត​។​
​លោក ស៊ី ឌី អធិការនគរបាល ស្រុក​មង្គល​បូរី បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ ស្រាប់តែ​មាន​រថយន្តក្រុង មួយ​គ្រឿង​របស់​ក្រុមហ៊ុន Blue bus បាន​ធ្វើដំណើរ​ក្នុងទិសដៅ ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ​បាន​ដាច់​កាឡេ ក៏​រ៉េ​ចង្កូច​ពេញ​ផ្លូវ ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​បញ្ច្រាស​គ្នា បុក​ខ្ទាត​ពេញ​ផ្លូវ ភ្លាម​នោះ​រថយន្ត​តូច​លក្ខណះ​គ្រួសារ មួយ​គ្រឿង​ចាប់​មិនទាន់ ក៏​បានរ​អឹលធ្លាក់​ស្នាមភ្លោះ​ផង​ដែ​រ​៕

khada0196 khada0197

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya