ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » កំពុង​បើក​រថយន្ត​តាម​ដងផ្លូវ​សុខៗ លេច​ចេញ​ពោះ​ថ្លាន់​មួយ​ក្បាល វារ​ចេញពី​ម៉ាស៊ីន​ ​

កំពុង​បើក​រថយន្ត​តាម​ដងផ្លូវ​សុខៗ លេច​ចេញ​ពោះ​ថ្លាន់​មួយ​ក្បាល វារ​ចេញពី​ម៉ាស៊ីន​ ​

ភ្នំពេញ​៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ធ្វើឲ្យ​មនុស្សម្នារ​ចោមរោម​មើល​គ្រប់​គ្នា​បន្ទាប់ពី​បុរស​ម្នាក់ ដែល​កំពុង​បើក​បររថ​យន្ត​នៅតាម​ដងផ្លូវ​សុខៗ ស្រាប់តែ​ធ្លាក់​ចេញ​កន្ទុយ​សត្វ​ពោះ​ថ្លាន់​មួយ​ក្បាល​ពី​ក្រោម​ម៉ាស៊ីនរថយន្ត ហើយ​នាំគ្នា​ចាប់ទាញ​ចេញមកក្រៅ​យក​ទៅ​ថ្លឹង​ឃើញ​ទម្ងន់​ទម្ងន់​៧​គីឡូក្រាម ។​
​ហេតុការណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៦ ស្ថិតនៅ​ខាងត្បូង​ផ្សារ​អូរ​ឬ​ស្សី ត្រង់​ចំណុច​ផ្លូវ​១២៥ កែង​ផ្លូវ​លេខ​១៨២ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
​សាក្សី​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ថា​មុនពេល​ភ្ញាក់ផ្អើល​មាន​បុរស​ម្នាក់​បាន​បើក​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ពណ៌​ឈាមជ្រូក ស្លាក​លេខ ភ្នំពេញ 2AB-1236 តាម​ដងផ្លូវ​លេខ​១៨២ ពី​លិច​ទៅ​កើត ។ លុះ​ជិះ​មកដល់​ចំណុច​កើតហេតុ​ត្រង់​ផ្លូវ​១២៥ ស្រាប់តែ​រថយន្ត​នេះ​មាន​លេចចេញ​កន្ទុយ​សត្វ​ពោះ​ថ្លាន់​មួយ​ក្បាល​ចេញពី​កាប៊ីន​ម៉ាស៊ីន​ខាងមុខ បង្ក​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ហើយ ពេលនោះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ឃើញ​ដូច្នេះ​ក៏​បាន​ហៅ​ម្ចាស់​រថយន្ត​ឲ្យ​ឈប់ ហើយ​នាំគ្នា​បើក​ដំបូល​ម៉ាស៊ីន​រថយន្ត​ទាញ​កន្ទុយ​សត្វ​ពោះ​ថ្លាន់​នោះ​ចេញមកក្រៅ​រួច​យក​ទៅ​ថ្លឹង​ឃើញ​មាន​ទម្ងន់​រហូត​ដល់​៧​គីឡូក្រាម​ឯណោះ ។​
​ម្ចាស់​រថយន្ត​បានឲ្យដឹងថា គាត់​មិនដឹង​ថា​ពស់ថ្លាន់​មួយ​ក្បាល​នេះ​វារ​ចូល​សំងំ​ក្នុង​កាប៊ីន​ម៉ាស៊ីនរថយន្ត​របស់គាត់​តាំងពី​ពេលណា​នោះទេ ពេល​ដែល​គាត់​ទើប​បើក​ចេញពីផ្ទះ​បាន​បន្តិច​ក៏​កើត​មាន​ហេតុការណ៍​បែប​នេះ​តែម្តង ៕
1507759_457813514403744_8515360607237011240_n 12548884_457813491070413_933613617784616224_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya