ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អារ​ដើមឈើ​បាញ់​ឈាម​ចេញ​ដូច​មនុស្ស​រងរបួស​ ​

អារ​ដើមឈើ​បាញ់​ឈាម​ចេញ​ដូច​មនុស្ស​រងរបួស​ ​

ប្រភព​ព័ត៌មាន​មួយ​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម ធ្វើឲ្យ​រុក្ខជាតិ​ដែល​មាន​ឈាម​ហូរ​ចេញ រាល់ពេល​វា​រងរបួស​ដូច​មនុស្ស​ដែរ ។​
បង្ហោះ​លើ​គេហទំព័រ Facebook Woodworking Tips មាន​អ្នកទស្សនា​ជាង​កន្លះ​លាន​នាក់ រួម​នឹង​ការបញ្ចេញមតិ​រាប់រយ ។ គេ​ឃើញ​បុរស​ម្នាក់​ប្រើ​រណារ​ដើម្បី​កាត់​ឈើ​ធំ​១​ដើម ។ ស្រាប់តែ​តែ​នៅ​ស្នាម​កាត់​នៃ​មុខ​រណារ មាន​ស្នាម​រំអិល​ពណ៌​ក្រហម​ច្រាល ហូរ​ចេញមក​ពុំ​ឈប់ ដូចជា​ឈាម​របស់​មនុស្ស​អីចឹង ។​
​អ្នកវិទ្យាសាស្ត្រ ឲ្យដឹងថា វា​ជា​អម្បូរ​រុក្ខជាតិ​ពិសេស​មាន​ឈ្មោះ​ថា BloodWood ព្រោះ​វា​មាន​ជ័រ​ពណ៌​ក្រហម​ដូច​ឈាម ។ ក្រោយពេល​ហូរ​ចេញ​មួយ​សន្ទុះ វា​កក​ប្តូរ​ពណ៌​ស្រ​កាំ​ដូចជា​ករណី​ឈាម​របស់​មនុស្ស​ដែរ ។​
​វា​មាន​ប្រភព​ពី​ទ្វីបអាហ្វ្រិក ហើយ​នៅ​បាន​ហៅថា Kiaat, Mukwa, ឬ Muninga ។ ពី​ដើម គេ​យក​វា​ទៅ​ធ្វើ​ជា​ពណ៌​សំរាប់​ជ្រលក់ ឬ យក​វា​នៅ​លាយ ជាមួយ​ខ្លាញ់​មក​លាប​តុបតែង​កាយ ៕

12483692_220086954994965_1716732608_n 12498559_220086981661629_1465493863_n 12506754_220087031661624_443151448_n 12515985_220086938328300_1058427510_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya