ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » នាយករដ្ឋមន្ត្រី ប្រកាស​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត និង​ម៉ូតូ​ទាំងអស់ មិនចាំបាច់​បញ្ជាក់​ពី​ម្ចាស់​ដើម បើ​ទិញ​ត​ពី​គេ​ហើយ​យកទៅ​កាត់ឈ្មោះ​

នាយករដ្ឋមន្ត្រី ប្រកាស​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត និង​ម៉ូតូ​ទាំងអស់ មិនចាំបាច់​បញ្ជាក់​ពី​ម្ចាស់​ដើម បើ​ទិញ​ត​ពី​គេ​ហើយ​យកទៅ​កាត់ឈ្មោះ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ប៉ុន្មាន​នាទី​មុននេះ បានប្រកាសថា អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត និង​ម៉ូតូ​ទាំងអស់ មិនចាំបាច់​បញ្ជាក់​ពី​ម្ចាស់​ដើម បើ​ទិញ​ត​ពី​គេ​ហើយ​យកទៅ​កាត់ឈ្មោះ នេះ​បើ​យោងតាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​នៅលើ Facebook នា​ព្រឹក​ថ្ងៃនេះ​។​

 
​ការប្រកាស​បែបនេះ ធ្វើឡើង​ដោយ​ឆ្លើយតប​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ នៅលើ​បណ្តាញ​សង្គម Facebook ។ សម្តេច​តេ​ជោ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សំណូមពរ​លោក Yoeun Som: ខ្ញុំ​បាន​ពិភាក្សា​ជាមួយ សម្តេច​ក្រឡាហោម ស ខេង ដែល​ដឹកនាំ​ការងារ​នេះ ដែល​ផ្តល់នូវ​ការយោគយល់​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិនចាំបាច់​ឱយមាន​ការបញ្ជាក់​ពី​ម្ចាស់​មុន​នោះទេ​។ ក្នុងករណី​យ​រថយន្ត​ឬ​ម៉ូតូ​មិនទាន់​បង់​ព​ន្ឋ​ត្រូវ​បង់​ព​ន្ឋ​តាមច្បាប់​។

 

នៅពេល​ខាងមុខ​ពេល​ទិញ​រថយន្ត ឬ​ម៉ូតូ​ត្រូវមាន​ការបញ្ជាក់​ត្រឹមត្រូវ ពី​អ្នកលក់​ទើប​ងាយស្រួល​ទាំងអស់គ្នា​។ គណកម្មាការ​សុ​វ​តិ្ថ​ភាព​ចរាចរណ៍​ផ្លូវគោក​នឹង​ចេញ​ការណែនាំ​ជាក់ស្តែង​»​។​

 
​សូម​ជំរាប​ថា ករណីនេះ​គឺជា​ការទទូច​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្លាំងណាស់​, ព្រោះ​កន្លងមក​ករណី​មានការ​លំបាក ដោយ​អ្នកខ្លះ​បាន​ទិញ​ត​ពី​គេ​ពី​បីនាក់ ហើយ​មិនដឹង​រក​ម្ចាស់​ដើមពី​ណា​នោះទេ​៕gsg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya