ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ឡាន​បែន​ដឹក​ដី​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​២​នាក់​ ​

ឡាន​បែន​ដឹក​ដី​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​២​នាក់​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី ០៨​ខែ​០១​ឆ្នាំ​២០១៦ ម៉ោង ១៥ និង ៣០ នាទី លើ​ផ្លូវជាតិ​លេខ ២១ ចំណុច​បង្គោល​ភ្លើង NR 329 ស្ថិតនៅក្នុង​ភូមិ​កោះ​ចាស់​.​ឃុំ ព្រែកស្តី​.​ស្រុក​កោះធំ រវាង​រថយន្ត​បែន​ដឹក​ដី និង ម៉ូតូ ដែល​មាន​ទិសដៅ​ស្របគ្នា បណ្ដាល​ធ្វើអោយ​របួស​ធ្ងន់ ពីរ​នាក់ ព្រមទាំង​ខូចខាត​ម៉ូតូ​ធ្ងន់ ។​
​ជនរងគ្រោះ ៖
១.​ឈ្មោះ អ៉ីង​.​លី ភេទ​ប្រុស អាយុ ៧២​ឆ្នាំ មុខរបរ​អាចារ្យវត្ត ព្រែក​ស្ដី​. មាន​ទីលំនៅ​ភូមិ​.​ឃុំ កើតហេតុ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេ ១២៥ សេរី ២០១៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 CQ 8482 ទិសដៅ ពី​ត្បូង ទៅ ជើង ( ជ្រៃ​ធំ​.​តាខ្មៅ ) មិន​ពាក់មួក​សុ​វត្តិភាព របួសធ្ងន់ ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​
២.​អ្នករួមដំណើរ​ម៉ូតូ ឈ្មោះ ទូច​.​ផន ភេទ​ប្រុស​អាយុ ៧៣ ឆ្នាំ​មុខរបរ​អាចារ្យវត្ត​ព្រែក​ស្ដី មាន​ទីលំនៅៗ​ភូមិ​អន្លង់​សាន​.​ឃុំ​ព្រែកស្តី​.​ស្រុក​កោះធំ​. មិន​ពាក់មួក​សុ​វត្តិភាព របួសធ្ងន់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​
​ជនបង្ក ៖
​អ្នកបើកបរ​រថយន្ត ឈ្មោះ ហ៊ី​.​ឃ្លី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅៗ ភូមិ​ពោធិ​អណ្ដែត​.​ឃុំ​ព្រែកស្តី​.​ស្រុក​កោះធំ​. បើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ ពណ៍​ខៀវខ្ចី អត់​ស្លាក​លេខ ទិសដៅ ពី​ត្បូង ទៅ ជើង (​ជ្រៃ​ធំ​.​តាខ្មៅ ) (​គេចខ្លួន ) ។​
​រថយន្ត​បែន​ដឹក​ដី និង ម៉ូតូ បើកបរ​មាន​ទិសដៅ​ស្របគ្នា អ្នកបើកបរ​រថយន្ដ​ដឹក​ដី មិន​ប្រយ័ត្ន បាន​ទៅបុក រុញ ម៉ូតូ ពីរ​ក្រោយ កិន​ពី​រ លើ​ម៉ូតូ ធ្វើអោយ​អ្នក​បើក​ម៉ូតូ និង អ្នករួមដំណើរ ខ្ទាត​ចេញពីរ​ម៉ូតូ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ឯ​ម៉ូតូ​ដួល​ក្បែរ​ចិញ្ចើមផ្លូវ ត្រូវ​រថយន្ត បែន​ដឹក​ដី​កិន​ពី​រលើ​ខូច​ខាត់​ធ្ងន់​។ ករណី​នេះ​កំលាំង​ជំនាញ បាន​ទៅ​ដល់ កន្លែងកើតហេតុ សហការណ៍​ជាមួយ កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែកស្តី បាន​ធ្វើការ​វាស់វែង រួច​ប្រមូល​មធ្យោបាយ​ដែល​ពាក់​ពន្ធ័ មក​រក្សាទុក​នៅ​អធិការដ្ឋាន អស់ហើយ ៕
1425671_1548025885521051_2788472958847685460_n 1462961_1548025988854374_8914013885562163801_n 12509584_1548026022187704_7255581806037789205_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya