ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿងញឿន​១​កញ្ចប់​តូច​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿងញឿន​១​កញ្ចប់​តូច​ ​

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ខណៈ​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ក៏​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា​កំពុង​ល្បាត​តាម​មូលដ្នាន​ដោយ​មានកា​សង្ស័យ​ក៏​ហៅ​ឱ្យ​ឈប់​រួច​ធ្វើការ​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿងញឿន​៨​កញ្ចប់​តូច​។ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ ឈានចូល ថ្ងៃទី​៩​ខែ​មករា ឆ្នាំ​២០១៦​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​១៣៤​កែង​១៣៧ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​
​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា មុនពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅតាម​ផ្លូវ​ក្នុង​មូលដ្នាន​របស់​ខ្លួន​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ​កំពុង​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​១​ម៉ាក​ហុងដា c125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC.1313​។ ខណៈ​មក​ដល់​ចំណុច​កើត​ខាងលើ​ជនសង្ស័យ​ហាក់ដូចជា​មាន​ការ​ភ័យ​ហើយ​បម្រុង​ជិះ​គេចខ្លួន​ធ្វើឲ្យ​សមត្ថកិច្ច​មាន​ការសង្ស័យ​ក៏​បាន​នាំគ្នា​ដេញតាម​ពីក្រោយ​ហើយ​ក៏​បាន​ហៅ​ជនសង្ស័យ​ឱ្យ​ឈប់​នៅតែ​មិន​ឈប់​ទៀត​ក្រោយ​មក​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ស្ទាក់​ចាប់បាន​រួច​ធ្វើការ​ឆែកឆេរ​ខ្លួន​ទើប​រកឃើញ​គ្រឿងញៀន​១​កញ្ចប់​តូច ។ ទី​១​ជនសង្ស័យ​មាន​ឈ្មោះ ពៅ ឃួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក ។ ទី​២​ជនសង្ស័យ​មាន​ឈ្មោះ អ៊ុយ វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ស្នាក់នៅ​មិន​ពិត​ប្រា​ដក​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិកា​រដ្នា​ន​នគរបាល​ខណ្ឌ​៧​មករា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

12494656_1548034262186880_5463099182515589477_n 12508917_1548034292186877_8091079484705738085_n 12509721_1548034275520212_8119582846925965449_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya