ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ រំលោភ​លើ​សេចក្តីទុកចិត្ត

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ រំលោភ​លើ​សេចក្តីទុកចិត្ត

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ បាន​ធ្វើ​ការឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ០៨ ខែ មករា ឆ្នាំ ២០១៦ ដែល​ស្ថិតនៅ​ត្រង់​ចំណុច​ទល់មុខ​ផ្ទះសំណាក់ ៨៧F ដែល​មាន​យីហោ​ឈ្មោះ​ថៃ នួន ផ្លូវ​សុធារស ក្រុមទី​៣៨ ភូមិ​ទី​៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ មានឈ្មោះ សំរិត មេសា ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៥៥ ផ្លូវ​សុធារស ក្រុមទី​៩ ភូមិ​២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​
​រីឯ​ជនរងគ្រោះ​មានឈ្មោះ ប៉ា​ច សា​រ៉ា​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប និង​ធ្វើ​ចុងភៅ​ហាង ស្នាក់នៅ​ផ្ទះជួល​លេខ​៤៦២ ផ្លូវ​មុន្នី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​ជើងព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ព្រមទាំង​ជា​ម្ចាស់​ម៉ូតូ​ម៉ាក សង់​ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ២០១៥ ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-3985 ។​
​បើ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ នៅ​ថ្ងៃ​ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥​នេះ ជនរងគ្រោះ​បាន​ឌុប​ជនសង្ស័យ​ទៅ​ម្ដុំ​ផ្លូវ​រថភ្លើង ដែល​ស្ថិត​នៅក្នុង​ទឹកដី​ខណ្ឌ​ឫស្សីកែវ ក៍​ត្រូវបាន​ជនសង្ស័យ​ខ្ចី​ម៉ូតូ ពេលនោះ​ក៏​បាន​រត់គេចខ្លួន​បាត់​រហូតមក​ដល់​ព្រឹក​ថ្ងៃទី ០៨ ខែ មករា ឆ្នាំ​២០១៦ ហើយ​ក៏​ត្រូវបាន​ជនរងគ្រោះ​ប្រទះឃើញ​ឈរ​មុខ​ផ្ទះសំណាក់ ថៃ នួន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រួច​ក៍​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ បន្ទាប់មក​ក៏​បាន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ ដើម្បី​សាកសួរ​តែម្ដងទៅ ៕

08-01-201666611

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya