ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​រក្សាទុក​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​រក្សាទុក​គ្រឿងញៀន​ ​

កណ្តាល​៖ នៅ​ថ្ងៃ​ទី​០៨​ខែ​០១​ឆ្នាំ​២០១៦ វេលា​ម៉ោង​២១​និង​៥០​នាទី​យប់ នៅ​ចំណុច​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​
​ជនសង្ស័យ (​ឃាត់ខ្លួន​) ឈ្មោះ ឃឿន ង៉ុក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
វត្ថុតាង​ចាប់យក ៖ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ០១​កញ្ចប់ ម៉ូតូ​០១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1BN.3285 ។​
​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ចំណុច​ផ្លូវ​ជាតិ​លេខ​២១​បេ ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ស្ថិត​ចំណុចកើតហេតុ​ខាងលើ បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​០១​កញ្ចប់ បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា​ខ្លួន​បាន​ទិញ​ថ្នាំញៀន (​ម៉ា​ទឹកកក​) ០១​កញ្ចប់ ពី​ចំណុច​ចាក់អង្រែ ក្រោម រាជធានី​ភ្នំពេញ តម្លៃ ២០០.០០០​រៀល​៕
1005518_1548026768854296_400211798807659203_n 1935478_1548026792187627_3788574792596800493_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya