ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​លឿន​មិន​គោរព​ច្បាប់​ចរាច​រណ៍ ជ្រុល​បុក​បង្កាន់ដៃស្ពាន​ដួល​បោក​ក្បាល​ស្លាប់​ ​

ជិះ​ម៉ូតូ​លឿន​មិន​គោរព​ច្បាប់​ចរាច​រណ៍ ជ្រុល​បុក​បង្កាន់ដៃស្ពាន​ដួល​បោក​ក្បាល​ស្លាប់​ ​

ភ្នំពេញ​៖ មន្ដ្រីនគរបាល​ម្នាក់​បាន​ស្លាប់​ភ្លា​បៗ​នៅ​កន្លែងកើតហេតុ ខណៈ​រូបគេ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 21​និង​35​នាទី​យប់ ថ្ងៃទី 08 ខែ​មករា ឆ្នាំ​2016 ស្ថិត​នៅ​ចំណុច​ស្ពាន​អាកាស 7​មករា តាម​បណ្តោយ​ផ្លូវ សហព័ន្ធ​រុស្សី ក្នុង​សង្កាត់ ទឹកល្អក់ 1​ខណ្ឌ ទួលគោក ។​
​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហុក សា​បាន ភេទ​ប្រុស អាយុ​២៨ ជា​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្នែក​ឃោសនា​និង​ល្បាត​ត្រួតពិនិត្យ ស្នាក់នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​ភូមិ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​PCX ពណ៌​ស គ្មាន​ស្លាក់​លេខ​ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ស​ហព​ន្ឌ​រុស្សី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ឡើង​លើ​ស្ពាន​អាកាស​៧​មករា ខណៈ​មកដល់​ពាក់កណ្តាល​ស្ពាន​បំណង​ចុះទៅ​ផ្លូវ​ក​ម្ពជា​ក្រោម​ស្រាប់តែ​ជ្រុល​បុក​បង្កាត់​ដៃ​ស្ពាន​បណ្តាលអោយ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ចំណែក​ម៉ូតូ​អូស​ចុះមក​ក្រោម​ចំងាយ​ប្រហែលជា​៥០​ម៉ែត្រ​រង​ការខូចខាត​។
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ និង​បាន​ធ្វើការ ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​សព ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់ថា នៅ​ចំណុច លើ​ស្ពាន​អាកាស​7​មករា​នេះ​តែង​មាន​គ្រោថ្នាក់​ចរាច​រណ៍​កើតឡើង​ជា​ញឹកញាប់​ដោយសា​ស្ថានភាព​ផ្លូវ​កោង ហើយ​អ្នកបើកបរ​តែងតែ​ជួប​គ្រោះថ្នាក់ ដោយសារតែ​ការបើកបរ​លឿន​មិន​បាន​ប្រុងប្រយ័ត្ន និង​មិន​គោរព​ច្បាប់​ចរាច​រណ៍ សមត្ថកិច្ច​ក៏​បាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំ​អស់​ដែល​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​មេត្តា​គោរព​ច្បាប់​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព និង​កុំ​ពិសារ​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ​៕
936574_202613820085903_8969646126225786126_n 10366222_202613840085901_7228495085807988842_n 12507114_202613766752575_1621021136678357676_n 12509882_1548006265523013_7983134895511463350_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya