ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||     ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​កូរ៉េ​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទឹក​ដី​ប្រទេស​កូរ៉េខាងត្បូង បង្ក​ភាព​ញុះញង់ នយោបាយ​ ​

អាជ្ញាធរ​កូរ៉េ​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទឹក​ដី​ប្រទេស​កូរ៉េខាងត្បូង បង្ក​ភាព​ញុះញង់ នយោបាយ​ ​

ប្រទេស​កូរ៉េ ៖ លោក​ស៊ុត ឌី​ណា ឯកអគ្គរដ្ឋទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​បាន​អោយដឹង​លើ​បណ្តាញ​ប្រព័ន្ធ​«​ហ្វេ​សប៊ុក​»​របស់​គាត់​ថាៈ អាជ្ញាធរ​កូរ៉េ​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ជាតិ​ខ្មែរ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទឹក​ដី​ប្រទេស​កូរ៉េខាងត្បូង បង្ក​ភាព​ញុះញង់ នយោបាយ ។ ការ​តាម​ស្វែង​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មានការ​បង្ហោះ វីដេអូ​ក្លីប​របស់​ជនសង្ស័យ​ទាំង​៤​នាក់ នៅ​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៦ ដែល​ឈរ​កាន់​រូបថត​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន ហើយ​ជេរប្រមាថ និង​ស្តោះ​ទឹ​កមាត់​លើ​រូប និង​ដុត​បំផ្លាញចោល​ថែម​ទៀត ។ សកម្មភាព​ញុះញង់​ទាំងនេះ ត្រូវបាន ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ លោក ស៊ុត ឌី​ណា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស អំពាវ​ដល់​សមត្ថកិច្ច​កូរ៉េ និង គ្រប់​រោងចក្រ ឬ អ្នក​ស្គាល់​កន្លែង​ស្នាក់នៅ​របស់​អ្នក​បង្កបញ្ហា នៅ​កូរ៉េ ទាំងនេះ សហការ​ជាមួយ អាជ្ញាធរ​កម្ពុជា និង ស្ថានទូត ដើម្បី​ចាត់ការ​តាម​ច្បាប់​កូរ៉េ និង​កម្ពុជា ដើម្បី​ចាប់​បញ្ជូន​ក្រុម​យូ​កូង​ទៅ​ស្រុក​វិញ​។ លោក​បាន​បញ្ជាក់ថា បើ​បងប្អូន​ណា​បាន​ដឹង​ទីកន្លែង​សូម​រាយ​ការណ៏ ទៅ​ស្ថានទូត​ជា​បន្ទាន់​ផង ទោះ​ជា​រឿង​ចាស់​ឬ​ថ្មី​ក៏​ដោយ ។ លោក ស៊ុត ឌី​ណា បាន​បន្តថា ឆ្នាំ​២០១៦​នេះ ស្ថានទូត​នឹង​ធ្វើការ​យ៉ាង ហ្ម​ត​ចត់​ជាមួយ​ភាគី​កូរ៉េ​ក្នុង​ការចាត់ការ បោសសំអាត ពួក​យូ​កូង ឬ​ជន​បាត​សង្គម​ពី​ទឹកដី​កូរ៉េ​អោយអស់​។ លោក​ថា លោក​តែង​ទុក​ឱកាស​អោយ​រក​លុយ​ច​ញ្ចឹម​ខ្លួន​និង គ្រួសារ និង​ធ្វើ​ជា​គំរូ​តំណាងអោយ​ជាតិខ្មែរ តែ​ផ្ទុយទៅវិញ​បែរ​ជា​បង្ក​បញ្ហា​និង​បង្កើត​រឿង​ឆ្កួតៗ​នៅលើ​ទឹកដី​កូរ៉េ ។ ដូច្នេះ លោក​បាន​ព្រមាន​ទុកជា​មុន​ថា គេច​មិន​រួច​ពី​ប៉ូលិស​កូរ៉េ​ចាប់​បញ្ជូន​ទៅ​ខ្មែរ​វិញ​ទេ​។ លោក​ស៊ុត ឌី​ណា​បាន​បន្តថា លោក​តែង​អាណិតអាសូរ​យុវជន​ខ្មែរ កូន​ខ្មែរ ពលករ​ខ្មែរ ហើយ​លោក​ខិតខំ​ដើរ អង្វរករ អាជ្ញាធរ​កូរ៉េ គ្រប់​លំដាប់ថ្នាក់ ២​ឆ្នាំ​ហើយ អោយ អនុគ្រោះ​ដល់​កូន​ខ្មែរ កុំអោយ​គេ​ចាប់​ឬ ធ្វើទុក្ខបុកម្នេញ ប៉ុន្តែ​ពលករ​ខ្មែរ​ខ្លះ​អត់​យល់​អ្វី​សោះ ដោយ​មាន​តែ​សហការ​បន្ថែម ជាមួយ​ប៉ូលិស​អោយ​ស្វែងរក​ចាប់​ក្រុម​យូ​កូង​ទាំងនេះ​ចេញពី​កូរ៉េ ដើម្បី​កុំអោយ ខូចប្រយោជន៍​កូន​ខ្មែរ​ដទៃទៀត ៕

12015_457321311119631_5871720890866853099_n 12495020_457321291119633_8154083207166174011_n 12540805_457321324452963_1402336899385594237_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya